មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ

//s9.kh1.co/03/03f45a643798d483de8228c7e685418a2f0ecc5a.jpg
សង្គម

 ១១-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនត្រូវបានជាប់ឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណបក្សពលករ ក្នុងគោលបំណងពង្រឹងអំណាចរបស់លោកបន្ថែមទៀត។

កូរ៉េខាងជើង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃច័ន្ទនេះ បានប្រាប់ឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានជាប់ឆ្នោត​ជាអគ្គលេខាធិការនៃគណបក្សពលករ ដោយបន្តតំណែងពីឪពុករបស់លោក ក្នុងគោលបំណងពង្រឹងអំណាចរបស់​ខ្លួនបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបោះឆ្នោតជ្រើសតាំងខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងសមាជបក្សកាន់អំណាចនៃគណបក្សពលករ ដែលត្រូវបានរៀបចំឡើងសម្រាប់លោក គីម ក្នុងការចេញផែនការលើផ្នែកការទូត យោធា និងសេដ្ឋកិច្ចរបស់លោកក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ លោក គីម បានកាន់កាប់អំណាចផ្តាច់មុខសឹងតែម្នាក់ឯងក្នុងការគ្រប់គ្រងប្រទេសកូរ៉េខាងជើង ចាប់តាំងពីលោកឡើងកាន់អំណាច បន្ទាប់ពីឪពុករបស់លោកទទួលមរណភាពក្នុងឆ្នាំ ២០១១៕

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន
ទិដ្ឋភាពសភាលើកទី ៨នៃគណបក្សពលករ
ទិដ្ឋភាពសភាលើកទី ៨នៃគណបក្សពលករ
ទិដ្ឋភាពសភាលើកទី ៨នៃគណបក្សពលករ
ទិដ្ឋភាពសភាលើកទី ៨នៃគណបក្សពលករ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T