សុទ្ធតែអាយដល! ខាត់ វៃហាំង និងសំណាងអេលីណា រួមដៃគ្នាថតរឿង «ស្នាមស្នេហ៍សមុទ្ររាម» ជំនាន់ទី២ កក្រើកតែម្តង

//s9.kh1.co/30/303bba5adb61c33edb7bbbdd2e5a1ff108668a24.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អតីតជារឿងអតីត រីឯបច្ចុប្បន្នជាអ្វីដែលយើងត្រូវផ្តោតសំខាន់ ចំណែកឯអនាគតជាអ្វីដែលយើងត្រូវគិតបន្ត

ភ្នំពេញ ; រឿង ស្នាមស្នេហ៍សមុទ្ររាម ជំនាន់ទី២ ដែលជាស្នាដៃដឹកនាំរឿងចុងក្រោយរបស់កវីអ្នកនិពន្ធជើងចាស់ អ្នកស្រី ពាន់ភួងបុប្ផា បាននិងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស គឺអ្នកដែលធ្លាប់បានគាំទ្រខ្សែសាច់រឿងនេះ កាលពីជាង១០ឆ្នាំមុនផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងការថតភាគបន្តជំនាន់ទី២ របស់រឿងនេះផ្ទាល់ផងដែរនោះក៏មានការចូលរួមពីសំណាក់តារាសម្តែងប្រុស គឺលោក ខាត់វ៉ៃហាំង ដែលជាតារាប្រុសម្នាក់ដែលមានសមត្ថភាព និងភាពស្រស់សង្ហា និងកញ្ញា សំណាង អេលីណា បវរកញ្ញាឯកចក្រវាលកម្ពុជាប្រចាំឆ្នាំ២០១៩ផងដែរ។ ជាក់ស្តែងនៅក្នុងការថតរឿង «ស្នាមស្នេហ៍សមុទ្ររាម» ជំនាន់ទី២ នេះក៏ជាការចូលរួមសម្តែងជាលើកដំបូងរបស់កញ្ញា សំណាងអេលីណា​ និងជាស្នាដៃផលិតរឿងចុងក្រោយរបស់អ្នកស្រី ពាន់ភួង បុប្ផា នៅក្នុងវិស័យភាពយន្តផងដែរ។

គួរកត់សម្គាល់ផងដែរថា រឿងស្នាមស្នេហ៍សមុទ្ររាម ជំនាន់ទី២នេះ និងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ អមដោយចំណីអារម្មណ៍ប្លែក លាយឡំនិងភាពកម្សត់របស់តួអង្គនៅក្នុងដំណើររឿងផ្ទាល់តែម្តង។

ចង់ដឹងថាដំណើរការនៃការថតរឿងស្នាមស្នេហ៍សមុទ្ររាម កំពុងតែដំណើរការដល់ណាហើយ ខាងក្រោមនេះជារូបភាពខ្លះៗដែលតួអង្គឯកទាំងពីរកំពុងស្តាប់ការណែនាំ:

លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
អ្នកស្រី ពាន់ភួងបុប្ផា ក្នុងកំឡុងពេលថត
អ្នកស្រី ពាន់ភួងបុប្ផា ក្នុងកំឡុងពេលថត
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
លោក ខាត់វ៉ៃហាំង និងកញ្ញា សំណាងអេលីណា
ខាត់ វ៉ៃហាំង សំណាង អេលីណា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T