លោកស្រី ជីល បៃដិន គ្រោងនឹងចំណាយលុយ ១.២លានដុល្លារ ក្នុងការកែច្នៃបន្ទប់ទឹកថ្មីនៅសេតវិមាន

//s9.kh1.co/16/167bcaf9f54fe8d9a7c24b0f3bf8954968507c03.jpg
សង្គម

 ១១-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកស្រី បៃដិន នឹងត្រួតពិនិត្យលើការស្ថាបនាជាថ្មីនៅអាគារខាងកើតនៃសេតវិមាន (East Wing) ដែលវាជាផ្នែកមួយនៃសេតវិមានគ្រប់គ្រងដោយ ស្រ្តីទី១ និងជំនួយការរបស់លោកស្រី។ ក្រោមការគ្រប់គ្រងរបស់លោកស្រី សេតវិមាននឹងកំណត់ការងារថ្មីបន្ថែមទៀត

វ៉ាស៊ីនតោន៖ យោងតាមឯកសារសហព័ន្ធបានឱ្យដឹងថា លោកស្រី ជីល បៃដិន ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ១.២ លានដុល្លារ ដើម្បីរចនាកែច្នៃបន្ទប់ទឹកថ្មីនៅសេតវិមាន ដោយវាជាចំណែកមួយនៃតួនាទីរបស់លោកស្រីនាពេលខាងមុខក្នុងនាមជា ស្រ្តីទី១ របស់សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ លោកស្រីនឹងចំណាយប្រាក់ចំនួនជាង ១២ ម៉ឺនដុល្លារ សម្រាប់សម្អាតសេតវិមានមុនការចូលកាន់តំណែងរបស់លោក ចូ បៃដិន និងជាង ៤ម៉ឺនដុល្លារ សម្រាប់ចំណាយលើសេវាកម្មសម្អាតកម្រាលព្រំផងដែរ។

គួរជម្រាបដែរថា លោកស្រី ជីល បៃដិន នឹងត្រួតពិនិត្យលើការកែទម្រង់ជាថ្មីនៅអាគារខាងកើតនៃសេតវិមាន (East Wing) ដែលវាជាផ្នែកមួយនៃសេតវិមានគ្រប់គ្រងដោយ ស្រ្តីទី១ របស់សហរដ្ឋអាមេរិក និងជំនួយការរបស់លោកស្រី។ ក្រោមការគ្រប់គ្រងរបស់លោកស្រី សេតវិមាននឹងកំណត់ការងារថ្មីៗជាច្រើនបន្ថែមទៀត៕

លោកស្រី ជីល បៃដិន
លោកស្រី ជីល បៃដិន
លោកស្រី ជីល បៃដិន
លោកស្រី ជីល បៃដិន
លោកស្រី ជីល បៃដិន និងស្វាមី
លោកស្រី ជីល បៃដិន និងស្វាមី
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T