ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក មានពេល១៨០ថ្ងៃ ត្រូវតែទម្លាយរបាយការណ៍ទាក់ទងនឹងថាសហោះភពក្រៅ

//s9.kh1.co/9f/9fb95dc52f6bf727fb2e0882da9621f0665a9631.jpg
បច្ចេកវិទ្យា

 ១១-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

របាយការណ៍គួរតែកំណត់នូវផលប៉ះពាល់ដូចជាភាពអាចទៅរួចនៃការគំរាមកំហែងរបស់ថាសហោះ មកកាន់សន្តិសុខជាតិ

អាមេរិក៖ នាយកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិនិងលេខាធិការការពារជាតិមានពេលតិចជាង៦ខែ ដើម្បីផ្ដល់ជូនគណៈកម្មាធិការស៊ើបការណ៍សភានិងគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ ជាមួយនឹងរបាយការណ៍ដែលមិនទាន់បានបញ្ជាក់ពីបាតុភូតនៅលើអាកាសដែលមិនស្គាល់អត្តសញ្ញាណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍នោះត្រូវតែមានការវិភាគលម្អិតអំពីទិន្នន័យថាសហោះនិងការស៊ើបការណ៍សម្ងាត់ដែលប្រមូលបាន ដោយការិយាល័យកងទ័ពជើងទឹក ក្រុមការងារពិសេសផ្នែកបាតុភូតលើអាកាសមិនស្គាល់អត្ដសញ្ញាណ និងក្រុមស៊ើបការណ៍សម្ងាត់ FBI យោងតាមការណែនាំរបស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា។ វាគួរតែពណ៌នាលម្អិតអំពីដំណើរការអន្តរកម្មសម្រាប់ការធានាការប្រមូលទិន្នន័យឲ្យបានទាន់ពេលវេលា និងការវិភាគកណ្ដាលនៃបាតុភូតលើអាកាសដែលមិនបានបញ្ជាក់ទាំងអស់ សម្រាប់រដ្ឋាភិបាលសហព័ន្ធ និងចាត់តាំងមន្ត្រីទទួលខុសត្រូវម្នាក់ចំពោះដំណើរការនេះ។

វត្ថុមិនស្គាល់អត្តសញ្ញាណ ដែលអាមេរិកថតបាននាពេលកន្លងមក
វត្ថុមិនស្គាល់អត្តសញ្ញាណ ដែលអាមេរិកថតបាននាពេលកន្លងមក

គណៈកម្មាធិការបាននិយាយថា ចុងក្រោយ របាយការណ៍គួរតែកំណត់នូវផលប៉ះពាល់ដូចជាភាពអាចទៅរួចនៃការគំរាមកំហែងរបស់ថាសហោះ មកកាន់សន្តិសុខជាតិ និងវាយតម្លៃថាតើសត្រូវរបស់ប្រទេសណាមួយអាចនៅពីក្រោយសកម្មភាពបែបនេះ។ គណៈកម្មាធិការបាននិយាយថា របាយការណ៍ដែលត្រូវបានបញ្ជូនគួរតែមិនត្រូវចាត់ជាថ្នាក់ បើទោះបីវាអាចមានឯកសារភ្ជាប់បន្ថែមក៏ដោយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T