ធ្ងន់ក! ប្រទេសជប៉ុន រកឃើញវីរុសកូវីដ១៩ថ្មីមួយប្រភេទទៀត លើអ្នកដំណើរមកពីប្រទេសប្រេស៊ីល

//s9.kh1.co/19/1993e423c0e15b7b88520ef0790edd60978ea572.jpg
សង្គម

 ១១-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃអាទិត្យកន្លងទៅ បានរកឃើញវីរុសកូរីដ១៩វ៉ារ្យង់ថ្មី លើអ្នកដំណើរចំនួន ៤នាក់ដែលធ្វើដំណើរមកពីប្រទេសប្រេស៊ីល

តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃអាទិត្យកន្លងទៅ ​បានប្រកាសរកឃើញនូវវីរុសកូរីដ១៩វ៉ារ្យង់ថ្មីមួយប្រភេទបន្ថែមទៀត លើអ្នកដំណើរចំនួន ៤នាក់ ដែលធ្វើដំណើរមកពីប្រទេសប្រេស៊ីល ដោយវីរុសនេះមានភាពខុសគ្នាទៅនឹងវីរុសដែលគេរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រសួងបានប្រាប់ឱ្យដឹងថា ពួកគេបានរកឃើញកូវីដ១៩វ៉ារ្យង់ថ្មីនៅលើបុរសម្នាក់អាយុ ៤០ឆ្នាំ, ស្រ្តីម្នាក់អាយុ ៣០ឆ្នាំ និងក្មេងជំទង់ ២នាក់។  អ្នកដំណើរទាំងនោះបានបញ្ចេញអាការៈដូចជា ពិបាកដកដង្ហើម, ឈឺក្បាល និងឡើងកម្ដៅ ទើបក្រសួងបញ្ចូនពួកគេទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងមមាញឹកធ្វើការសិក្សា ដើម្បីធ្វើការវិភាគ និងតេស្តទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះវីរុសវ៉ារ្យង់ថ្មីនេះ។ ហើយគេនៅមិនទាន់មានភ័ស្តុតាង​បង្ហាញថា កូវីដ១៩វ៉ារ្យង់ថ្មី ដែលរកឃើញក្នុងអ្នកដំណើរមកពីប្រទេសប្រេស៊ីល មានសមត្ថភាពចម្លង​លឿន ឬយ៉ាងណានោះទេ៕

ទិដ្ឋភាពនៅក្នុងប្រទេសជប៉ុន
ទិដ្ឋភាពនៅក្នុងប្រទេសជប៉ុន
ទិដ្ឋភាពនៅក្នុងប្រទេសជប៉ុន
ទិដ្ឋភាពនៅក្នុងប្រទេសជប៉ុន
ទិដ្ឋភាពនៅក្នុងប្រទេសជប៉ុន
ទិដ្ឋភាពនៅក្នុងប្រទេសជប៉ុន
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T