អាយុគ្រាន់តែជាតួលេខ ៥៣មែនពិត តែ Fashionមិនឲ្យចាញ់ក្មេង

//s9.kh1.co/19/19588438c5daedaa332179d10cbdebfef40f07f8.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាយុគ្មានបញ្ហា ចង់ស្អាតអាយុប៉ុន្មានក៏ស្អាតបានដែរ Grece Ghanem ៥៣ឆ្នាំមែន តែលេងស្ទាយ៍ខោអាវស្ទាវកប់ ធ្វើឲ្យក្មេងសុំខ្មាស់។

លីបង់ ៖  ពិតណាស់ បើយើងក្រឡេកមកមើលពីស្ត្រីជនជាតិលីបង់ Grece Ghanem អាយុ៥៣ ឆ្នាំនេះវិញ អាយុច្រើនមែនពិត តែការតុបតែងខ្លួនវិញ Fashionសាហាវកប់ តាមរយៈសម្លៀកបំពាក់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់មនុស្សមួយចំនួនតែងគិតថា អាយុច្រើនហើយមិនអាចស្លៀកពាក់ឲ្យបានដូចនឹងក្មេងៗបានទេ មិនតែប៉ុណ្ណោះថែមទាំង ស្តាយពេលដែលខ្លួននៅក្មេង ដែលមិនបានធ្វើរឿងទាំងនេះ។ ជាមួយគ្នានេះដែរ  Grece នឹងអាចធ្វើឲ្យមនុស្សទាំងនេះ ផ្លាស់ប្តូរគំនិតភ្លាមៗរាល់ពេលបានឃើញរូបថតរបស់ខ្លួន។

លើសពីនេះ រូបនាងអាចធ្វើឲ្យ ស្ត្រីដែលមានវ័យប្រហាក់ប្រហែលនេះ មិនផ្តេកផ្តួលតាមអាយុខ្លួន ហើយក្រោកមកយកចិត្តទុកដាក់ពីរឿងតុបតែងកាយវិញ។គួរឲ្យដឹងផងដែរថា រូបនាងមិនធ្លាប់មានប្រវត្តិក្នុងវិស័យដើរម៉ូតពីមុនមកទេ តែដោយសារតែ ការរួមបញ្ចូលគ្នានូវការលេងស្ទាយ៍និង ម៉ូតសម្លៀកបំពាក់ទៀត រូបនាងបានក្លាយជា អ្នកដើរម៉ូតវ័យចំណាស់ម្នាក់ដែលល្បី។

Grece មានទស្សនៈថា ស្ត្រីទាំងឡាយ មិនត្រូវខ្លាចរអានឹងការវិវត្តន៍នៃរូបរាងចំណាស់របស់ខ្លួនឡើយ តែផ្ទុយទៅវិញ ស្ត្រីត្រូវតែផ្តោតទៅលើការថែរក្សាថែទាំសម្រស់របស់ខ្លួនវិញទើបត្រឹមត្រូវ។

Grece Ghanem

តោះទៅមើលពីការតុបតែងខ្លួនក៏ដូចជាសម្លៀកបំពាក់របស់ Grece វិញ ថាតើវា Fashion ដល់កម្រិតណាដែរ ៖

Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Grece
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T