មេដឹកនាំអ៊ីរ៉ង់ ហាមឃាត់ការនាំចូលនូវ វ៉ាក់សាំងរបស់អាមេរិក និងចក្រភពអង់គ្លេស

//s9.kh1.co/6a/6aa58f867be1b57080f93216288689f3bd4cf946.jpg
សង្គម

 ០៩-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានហាមឃាត់រដ្ឋាភិបាលមិនឱ្យនាំចូលវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនោះទេ ​ដោយសារលោកមិនទុកចិត្តលើប្រទេសទាំង ២ខាងលើ

តេហេរ៉ង់៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានហាមឃាត់រដ្ឋាភិបាលមិនឱ្យនាំចូលវ៉ាក់សាំងការពារវីរុសកូវីដ១៩របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនោះទេ ដោយសារលោកមិនទុកចិត្តលើប្រទេសទាំង ២ខាងលើ ​ខណៈពេលដែលប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ាមួយនេះ កំពុងទទួលរងប៉ះពាល់ពីវីរុសកូវីដ១៩ ខ្លាំងជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការផ្សាយផ្ទាល់តាមទូរទស្សន៍ លោក Ayatollah Ali Khamenei បានលើកឡើងថា ប្រទេសលោកខាងលិចទាំង ២ខាងលើ គឺមិនគួរឱ្យទុកចិត្តទេ ពួកគេមានបំណងចង់ឱ្យវីរុសកូវីដ១៩ រីករាលដាលដល់ប្រទេសដទៃ។ លោកបានបន្ថែមថា ទោះអត់មានវ៉ាក់សាំងរបស់អាមេរិក និងអង់គ្លេស ក៏លោកអាចរកវ៉ាក់សាំងពីប្រភពដែលគួរឱ្យទុកចិត្តផ្សេងៗបានដែរដូចជា រុស្ស៊ី និងចិនជាដើម។

គួរជម្រាបដែរថា ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើប្រទេសអ៊ីរ៉ង់ ធ្វើឱ្យប្រទេសនេះមិនអាចនាំចូលវ៉ាក់សាំងកូវីដ១៩ពីក្រៅបាន ទើបអ៊ីរ៉ង់ចាប់ផ្តើមធ្វើការសាកល្បងវ៉ាក់សាំងផលិតក្នុងស្រុក កាលពីចុងខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ៕

  លោក Ayatollah Ali Khamenei
  លោក Ayatollah Ali Khamenei
រូបតំណាងឱ្យវ៉ាក់សាំងកូវីដ១៩
រូបតំណាងឱ្យវ៉ាក់សាំងកូវីដ១៩
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T