ដំណឹងអាក្រក់សំរាប់អ្នកដែរចូលចិត្តផឹក Diet Coke ៖ ការទទួលទានភេសជ្ជៈដែល មានផ្ទុកជាតិសូដាខ្ពស់ វាអាចធ្វើឲ្យធ្មេញឆាប់ខូច ឬ ពុក។

យោងតាមការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ដ បានរកឃើញថា ការប្រើប្រាស់សូដាហួសប្រមាណ សូម្បីតែក្នុងភេសជ្ជៈ Diet Coke អាចផ្ដល់នូវគ្រោះថ្នាក់ដល់អ្នកយ៉ាងធ្ងន់ធ្ងរ។ បើប្រៀបទៅនឹងអ្នកដែលមិនសូវពិសាជាតិសូដា ឬ មិនបរិភោគសោះនោះ ធ្មេញរបស់ពួកគេមិនងាយនឹងខូច ឬ ពុកឡើយ។ លោក វេជ្ជៈបណ្ឌិត Mohamed Bassiouny ដែលជាសាស្រ្ដាចារ្យ ផ្នែកទន្តពេទ្យវិទ្យា នៅសាកលវិទ្យាល័យ Temple University School of Dentistry ទីក្រុង Philadelphia សហរដ្ឋអាមេរិក មានប្រសាសន៍ថា ស្រ្ដីអាយុ៣០ឆ្នាំម្នាក់ដែលពិសា ភេសជ្ជៈសូដា ២លីត្រក្នុងមួយថ្ងៃ អស់រយៈពេល៥ឆ្នាំ មានធ្មេញដូចទៅនឹងអ្នកដែលប្រើប្រាស់ គ្រឿងញៀន methamphetamine អញ្ចឹងដែរ។

លោក Bassiouny បានបកស្រាយប្រាប់ថា នៅពេលដែលយើងពិសាភេសជ្ជៈដែលមានជាតិសូដា ធ្វើឲ្យមាត់របស់យើងស្ងួត ហើយធ្មេញក៏ឆាប់ពុក ជាធម្មតា វាច្រើនតែកើតឡើងលើមនុស្សជំទង់ ១៨ឆ្នាំ ពួកគេអាចទៅពេទ្យធ្មេញ ៤ដងក្នុងមួយឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]