ប្រទេសកូរ៉េខាងត្បូង បានបង្ហាញពីបន្ទប់រចនាថ្មី សម្រាប់ដាក់អ្នកជំងឺកូវីដ១៩

//s9.kh1.co/0e/0e2d531ec85f8aa0cf4fe184aacf666f17992185.jpg
សង្គម

 ០៩-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវជនជាតិកូរ៉េខាងត្បូងបានរចនាបន្ទប់ដាក់អ្នកជំងឺកូវីដ១៩ថ្មី ដែលវាមានរូបរាងកំប៉ោង ដើម្បីពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩

សេអ៊ូល៖ ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងបានប្រាប់ឱ្យដឹងថា ពួកគេបានរចនាបន្ទប់ដាក់អ្នកជំងឺកូវីដ១៩ថ្មី ដែលវាមានរូបរាងកំប៉ោង ដើម្បីធ្វើជាកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ទាប់ពីការរាតត្បាតនៃជំងឺកាចសាហាវនេះ បានធ្វើឱ្យបន្ទប់ផ្ទុកអ្នកជំងឺនៅមន្ទីរពេទ្យខ្វះខាតនៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទប់ម៉ូដែលថ្មីនេះ ត្រូវបានរចនាឡើងដោយក្រុមអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកូរ៉េ (KAIST)​ ហើយវាមានរាងដូចតង់មូលធំមួយ ដែលវាមានតម្លៃស្មើនឹង ១ភាគ៥ នៃការសាងសង់បន្ទប់អ្នកជំងឺធម្មតាប៉ុណ្ណោះ។ លោក Nam Tek-jin ជាអ្នកដឹកនាំក្រុម KAIST បានគូសបញ្ជាក់ថា បន្ទប់ចល័តរបស់ពួកគេ ដែលមានទំហំប៉ុនទីលានបាល់បោះ អាចដំឡើង និងបំពាក់ឧបករណ៍ក្នុងរយៈពេលមិនដល់មួយថ្ងៃផង។ ម៉្យាងវិញទៀត បុគ្គលិកពេទ្យអាចផ្តល់ជាជំនួយឬហុចរបស់របរផ្សេងៗ ដោយមិនចាំបាច់ចូលក្នុងបន្ទប់នោះទេ។

គួរជម្រាបដែរថា បន្ទប់រចនាថ្មីខាងលើនេះបានត្រៀមរួចរាល់ហើយសម្រាប់ផលិតទ្រង់ទ្រាយធំ។ ប៉ុន្តែនៅមិនទាន់មានអតិថិជនណាម្នាក់ទាក់ទងទៅនៅឡើយទេ៕

រូបតំណាងឱ្យបន្ទប់ដាក់អ្នកជំងឺកូវីដ១៩ម៉ូតថ្មី

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T