ជ​ធានី​ភ្នំពេញ​​ ៖ ក្រុម​ចោរ​​ប្លន់​ប្រដាប់​អាវុធ​​​កំពុង​ធ្វើសកម្មភាព​​លួច​​ប្លន់​​យ៉ាង​​​កក្រើក​​​នៅក្នុងភូមិ​សាស្ត្រ​​ខណ្ឌ​ដង្កោ​​ ហើយ​​ប្រជា​ពលរដ្ឋ​​​នៅតំបន់​​នោះ​ បាន​​និយាយ​ថា ពួក​​​គាត់​មាន​​​ការ​​ភ័យ​​ខ្លាច​​ខ្លាំង​ណាស់​​ សព្វ​ថ្ងៃ​នេះ​​ ព្រោះ​តែ​​​​​បញ្ហា​​​អសន្តិសុខ​​កើតមាន​​ជា​​​បន្តបន្ទាប់​ ឯចោរ​​​ហាក់​​​ដូចជា​​​ មិនខ្លាច​​​ញញើត​​​​សមត្ថ​កិច្ច​​​ប៉ូលិស​​​ទាល់​​តែ​សោះ ព្រោះ​​តែ​​​​ចាប់​ពួក​នេះ​​​មិន​ដែល​​​បាន​ ហើយ​​​រហូត​​​ក្រុម​ចោរ​​បាន​ចូល​​ទៅភ្ជង់​​វាយ​​ឬបាញ់​​ ប្លន់​​ប្រជាពលរដ្ឋ​​​យក​ទ្រព្យស​ម្បត្តិ​​​ដល់ក្នុងផ្ទះ​​​ទាំង​ថ្ងៃ​​​ក៏មាន​ដែរ ។

ជាក់​ស្តែង​​អំពើ​ប្លន់​​​ប្រដាប់​អាវុធ​​​មួយ​ទៀត​​​ បានកើតឡើង​​​ដោយ​​ក្រុមចោរ​​​ប្រដាប់​​​អាវុធ​​​​បាន​​​​បាញ់​​ប្រហារ​ និង​វាយ​​​ទៅលើ​បុរស​​​ម្នាក់​​បណ្តាល​​រង​​​​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​​​ប្លន់​​យក​ចិញ្ចៀន​​​ពេជ្យ​​ និង​កាបូប​​​​​​លុយ​ជាង​​​៣ពាន់​ដុល្លារទៅ​​បាត់ដោយ​​សុវត្ថិភាព​​ ឯជន​រងគ្រោះ​​ត្រូវ​បាន​​បញ្ជូន​​​​ទៅ​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​​ឯ​ប្រទេស វៀតណាម​​​​ជាបន្ទាន់​​​ផង​ដែរ ។ ហេតុការណ៍​​​​គួរ​ឱ្យ​​ភ័យខ្លាច​​​នេះ បាន​​កើត​ឡើង​​កាល​ពីវេលា​​ម៉ោង​​៩​​និង​​៣០នាទី​​​ព្រឹក​ថ្ងៃទី​​៨ មេសា នៅក្នុង​​​ដីឡូត៍​​ទំនេរមួយ​​កន្លែង​​ដែល​មាន​ទី​​តាំង​ស្ថិត​​នៅ​​ខាង​ក្រោយ​វត្ត​​សំបួរ​មាស ភូមិ​​ម័ល សង្កាត់​​​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ ។

​បុរស​​រងគ្រោះ​​​​ឈ្មោះ ហុង​​ អាយុ​​ប្រហែល​​៥០​ឆ្នាំ​​​ ជាមន្ត្រី​យោធា​​ និង​​ជាថៅ​កែ​​​លក់​និង​ទិញ​​ដីផង​​​ មាន​ទី​លំនៅ​​ក្នុង​រាជ​ធានីភ្នំពេញ​ ត្រូវ​​ចោរ បាញ់​​ប្រហារ​​​២គ្រាប់​​ត្រូវ​​១គ្រាប់​​​ចំភ្លៅខាង​​ស្តាំ​​យ៉ាង​ធ្ងន់​ធ្ងរ ។ ដោយឡែក​​ក្រុមចោរ​​ប្លន់​​ប្រដាប់​​​អាវុធមាន​​​​គ្នា​​២នាក់​ ប្រើ​ប្រាស់​​អាវុធ​ខ្លី​​​១ដើម​ និង​​​ជិះម៉ូតូ​​​១គ្រឿង​​​ម៉ាក​​ហុង​ដា​​សេ១២៥ ស៊េរី​​​ឆ្នាំ​​២០១១ ​ ហើយ​ក្រោយ​​ពេល​ប្លន់​​បាន​លុយ​ជាង​​​៣ពាន់ដុល្លារ​​​ និង​ចិញ្ចៀន​​​ពេជ្យ​​​២វង់​​​ ក្រុម​នេះ​​​បាន​គេច​ខ្លួន​​ទៅ​បាត់​​ ដោយ​​សុវត្ថិភាព​​​ ។ ប្រជា ពលរដ្ឋ​​និយាយ​ថា​ ក្រុម​ចោរ​​​ប្លន់​​កំពុង​​​​​​​​អុក​​ឡុក​​​​នៅក្នុង​​​ភូមិសាស្រ្ត​​​​​ខណ្ឌ​ដង្កោ​នេះ គួរ​​ឱ្យ​​​បារម្ភ​​បំផុត​ ចំណុ​ច​​ដែល​​​ចោរ​​​​ប្លន់​​​​  មិន​​​មែន​ជា​​កន្លែង​​​ស្ងាត់​​នោះឡើយ​ គឺមាន​​មនុស្ស​ទៅ​​​​មក​​ជាប់​មិនដាច់​​​នោះទេ ប៉ុន្តែ​​ពួក​ចោរ​​នេះ​ មិន​ខ្វល់​​​ពីមនុស្ស​​​ច្រើន​​នោះ​ឡើយ​​​ ម្យ៉ាង​​ទៀត​​គឃ្លើន​ដាក់​ប៉ូលិស​​​ទៀត​ផង​​ ។

នៅ​មុន​ពេល​​កើ​តហេតុ​​​ គេឃើញ​​បុរស​រងគ្រោះ​​​បាន​ជិះ​​រថយន្ត​​ម៉ាក​​តូ​យ៉ូតា​​វី​ហ្គោ​​​១ គ្រឿង​​ទៅ​ឈប់​​នៅ​ចំណុច​​​កើត​ហេតុ​​មើល​​ការដ្ឋាន​សំណង់​​របស់​គាត់​​ដែល​កំពុង​​​​ចាប​់​​ផ្តើម​​ដំណើរការ​​​​​​ ។ ប្រភព​ដដែល​​​បាន​បន្ត​​ថា ​​​​​ពេល នោះ​​​​គ្រាន់​តែ​បុរស​​រងគ្រោះ​​​​បើក​ទ្វារ​​រថយន្ត​​ចុះ​ដើរ​​បាន​បន្តិច​​​ក៏​ស្រាប់​តែ​​​ក្រុម​ចោ​រ​​​ខាងលើ​​ជិះ​ម៉ូតូ​​​ទៅដល់​​ល្ម​ម​​រួច​​​ចោរ​ម្នាក់​​ដែល​ជិះ​​ខាង ក្រោយ​​បាន​ចុះ​ដើរ​​សំដៅ​​រួច​ដក​​កាំភ្លើង​​​ភ្ជង់​វាយ​​ក្បាល​​ជាច្រើន​​ស្នា​​ប់​កាំ​ភ្លើង​​ ហើយ​​បាញ់​​ប្រហា​រ​២គ្រាប់​​​​ តែ​​ត្រូវ​បុរស​​​រងគ្រោះ​​​១គ្រាប់​​បណ្តាល​​ឱ្យ​​​ដួល​​​អុក​គូទ​​​​​ទៅ​​​​លើ​ដី​ បន្ទាប់​​មក​​​​​​ ចោ​រនោះ​​​បាន​​ដោះ​យក​ចិញ្ចៀ​ន​​​ពេជ្យ​​​និ​ងឆក់​​​​យក​កាបូប​​​​​លុយ​ឡើង​​ជិះម៉ូតូ​​បក្សពួក​​ដែល​បញ្ឆេះ​​​​ចាំស្រាប់​​គេច​ខ្លួន​​​ទៅ​បាត់​ស្រមោល ។

ប្រជាពលរដ្ឋ​​​បាន​បន្តទៀត​ថា ក្រោយពេល​​កើត​ហេតុ​​​​​បង្កឱ្យ​​មាន​ការ​​ភ្ញាក់​​ផ្អើល​​យ៉ាងខ្លាំង​​​ ហើយ​​ជន​រងគ្រោះ​​ត្រូវ​បាន​​បញ្ជូនទៅសង្គ្រោះ​​​​​នៅមន្ទីរពេទ្យ​​​​​​មិត្តភាព​​​ខ្មែរ-សូវៀត​​​ តែ​​​​ដោយ​របួស​​​ធ្ងន់​ធ្ងរ​​​ពេក​ទើប​​ក្រុម​គ្រួ​​សារ​​​បញ្ជូន​​​​ទៅ​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​​​ឯប្រទេសវៀត​ណាម​​​​​​ រីឯ​​ចិញ្ចៀន​​​​​ពេជ្យ​របស់​​គាត់​​​២វង់​​​នោះ​គេពុំ​ទាន់​​​ដឹង​​​ថា មាន​តម្លៃ​​​​ប៉ុន្មាន​​​​​ពាន់​ដុល្លារ​​នៅ​ឡើយ​ទេ ។ ប្រភព​​ដដែល​​​បាន​បន្ថែម​​​​​ថា មុនពេល​​មា​នការ​បាញ់​ប្រហារ​​​ប្លន់​​ខាងលើ​​ គេបាន​​ឃើញ​​ជន​សង្ស័យ​នោះ​​​ជិះម៉ូតូ​​ទៅ​ឈប់​​នៅ​ក្បែរ​​កន្លែងកើត​ហេតុ​​​ហើយ​​ឈប់​​​​​រង់​ចាំ​​បុរស​​រងគ្រោះ​​ ប៉ុន្តែ​​ពុំ​មាន​​នរណា​ចាប់​អារម្មណ៍​​​​​នោះទេ ​រហូត​​​ដល់​ពេល​​កើត​ហេតុ​​ ទើប​​បុរស​រងគ្រោះ​​​ទៅកាន់​​ទី​​នោះ​ក៏​ត្រូវ​​​​ពួក​ចោរ​​​​បាញ់​​ប្លន់​តែម្តង​ ។

មិន​តែ​​​ប៉ុណ្ណោះ​ គេពុំ​ដឹង​​ថា​ ​​នៅជាប់​ខ្លួន​បុរ​​ស​​រងគ្រោះ​​​មាន​កាំ​ភ្លើង​​​ដែរ​​ឬអត់​​នោះ​ទេ ​​​តែ​​បើ​​​ជាអង្គរក្ស​​​មែន​​ប្រាកដ​​ជាមាន​​ ហើយ​​គេ​ក៏នៅ​មិន​ទាន់​​ដឹង​ថា ក្រុមចោរ​​​​​​នោះ​​​សំកុក​​​ចាំ​មុន​​​​​នៅ​ក្បែរ​​​ៗកន្លែង​​កើតហេតុ​​ ឬ​​​​​ជិះ​​ម៉ូតូ​​​តាម​ក្រោយ​​រថយន្ត​​​ជន​រងគ្រោះ​​​តាំងពី​​​ទើប​​ចេញ​​ពីផ្ទះ​​​ ឬក៏​​បែប​​ណានោះ​ទេ ៕​

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]