ហេតុការណ៍ស្រុតដីមួយកន្លែង ក្បែរមន្ទីរពេទ្យប្រទេសអ៊ីតាលី បានលេបត្របាក់រថយន្តជាច្រើនគ្រឿង

//s9.kh1.co/a0/a022991e411c55bcc7951b97575aa2c17682a6f2.jpg
សង្គម

 ០៩-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុការណ៍ស្រុតដីមួយ បានលេបត្របាក់រថយន្តជាច្រើនគ្រឿង និងបង្ខំឱ្យមានការជម្លៀសអ្នកជំងឺកូវីដ១៩ ចាក់ចេញពីបន្ទប់ជំងឺ បន្ទាប់ពីហេតុការណ៍ខាងលើនេះកើតឡើងនៅក្នុងចំណតរថយន្តមន្ទីរពេទ្យមួយ នៅភាគខាងត្បូងប្រទេសអ៊ីតាលី

រ៉ូម៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ហេតុការណ៍ស្រុតដី​​ក្នុងចំណតរថយន្តមន្ទីរពេទ្យមួយ ​ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីតាលី បានលេបត្របាក់រថយន្តជាច្រើនគ្រឿង ហើយ​ព្រមទាំងបង្ខំឱ្យមានការជម្លៀសអ្នកជំងឺកូវីដ១៩ ចាកចេញពីបន្ទប់​ព្យាបាលផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមមន្ទីរពេទ្យ Ospedale del Mare ក្នុងទីក្រុង Naples បានឱ្យដឹងថា ឧប្បត្តិហេតុខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក)។ កងកម្លាំងពន្លត់អគ្គិភ័យបានបន្ថែមថា រថយន្តជាច្រើនគ្រឿងដែលចតនៅតំបន់នោះបានធ្លាក់ចូលទៅក្នុង​រណ្តៅ ប៉ុន្តែសំណាងល្អគ្មានអ្នករងរ​បួសពីហេតុការណ៍ស្រុតដីខាងលើនេះទេ។

ប៉ូលិសក្នុងទីក្រុង Naples បានប្រាប់ឱ្យដឹងថា​ ឧប្បត្តិហេតុខាងលើនេះ អាចបណ្ដាលមកពីការជ្រៀតចូលនៃទឹក ដែលធ្វើឱ្យដីទន់ ព្រោះរយៈពេល ២សប្តាហ៍ចុងក្រោយនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំង។

គួរជម្រាបដែរថា មន្ទីរពេទ្យ Ospedale del Mare គឺជាកន្លែងដែលជិតបំផុត ដើម្បីពិនិត្យអ្នកជំងឺកូវីដ១៩ ដោយសារអាជ្ញាធរយកកន្លែងចតឡានរបស់មន្ទីរពេទ្យខាងលើនេះសាងសង់ទូកុងតេន័រ សម្រាប់​ធ្វើជាកន្លែងត្រួតពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩៕

ទិដ្ឋភាពដីស្រុត
ទិដ្ឋភាពដីស្រុត
ទិដ្ឋភាពដីស្រុត
ទិដ្ឋភាពដីស្រុត
ទិដ្ឋភាពដីស្រុត
ទិដ្ឋភាពដីស្រុត
ទិដ្ឋភាពដីស្រុត
ទិដ្ឋភាពដីស្រុត
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T