បរទេស៖ ក្រោយពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងសប្ដាហ៍ទីមួយនៃខែមករានេះ លោក Elon Musk បានក្លាយជាកំពូលអ្នកមានជាងគេនៅលើពិភពលោក វ៉ាដាច់លោក Jeff Bezos ដែលបានកាន់តំណែងនេះចាប់តាំងពីឆ្នាំ ២០១៧មក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីម្សិលមិញនេះ ក្រុមហ៊ុននេះបានធ្វើការបញ្ចេញនូវរថយន្ដថ្មីម៉ូដែលY ជាច្រើនគ្រឿង នៅក្នុងតម្លៃ ៤១៩៩០ ដុល្លារអាមេរិកក្នុងមួយគ្រឿង។ តម្លៃនេះជាស្ដង់ដាមួយ ដែលមានតម្លៃទាបមិនគួរឲ្យជឿ បើធៀបទៅនឹងរថយន្ដម៉ូដែល៣ របស់ Tesla រថយន្ដម៉ូដែល Y មានតម្លៃថ្លៃជាងត្រឹមតែ ៤ពាន់ដុល្លារតែប៉ុណ្ណោះ។ នេះបើយោងតាមការសរសេរនៅលើគេហទំព័រនៃក្រុមហ៊ុន Tesla ផ្ទាល់។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះក្រុមហ៊ុន Tesla បានធ្វើការផលិតនូវរថយន្ដប្រភេទ SUV មាន៤ ប្រភេទខុសៗគ្នា ហើយម៉ូដែល Y ជាឡានសេរ៊ីទំនើបរបស់ក្រុមហ៊ុន Tesla ដែលមានភាពទាក់ទាញទាំងរូបរាងនិងថាមពលរបស់ឡាន៕