ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

គាត់ជាព្រះអង្គម្ចាស់ Al Waleed Bin Talal របស់ប្រទេសអារ៉ាបី សាអូឌីត ហើយយោងតាម Forbes ជាអ្នកមានបំផុតលើលោក លំដាប់ទី 26 មាន ប្រាក់ចំនួន 20 ពាន់លាន $ - គាត់មានភាគហ៊ុននៅ ស្ទើតែគ្រប់ ក្រុមហ៊ុនធំៗលើពិភពលោក ដូចជា Citi-Bank, Walt Diney Corp, Twitter, Apple -ល- លើសពីនេះ គាត់ជាអ្នកជំនួញ និង អ្នក វិនិយោគ ល្បីល្បាញមួយរូប ហើយក៏ជាអ្នកមានឥទ្ធិពលបំផុត ផងដែររបស់អារ៉ាប់ នៅលើពិភពលោក។


នេះជាសត្វល្អិតម្យ៉ាង ដែលយកសាកសពសត្វល្អិតផ្សេងដែលវា បានសម្លាប់ យកមកធ្វើជាអាវក្រោះ ការពារខ្លួនរបស់វា ហើយវា មានឈ្មោះជាភាសាអង់គ្លេសថា Assassin Bug។


នេះជាត្រីមួយប្រភេទ ស្ថិតនៅជិតតំបន់កោះ Cocos ប្រទេស កូស្តារីកា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Red-Lipped Batfish ហើយ ត្រីនេះមិនពូកែ ហែលនោះទេ គឺវាតែងតែដើរ ដោយប្រើព្រុយរបស់វា។


នេះជាពូជឆ្មាម្យ៉ាង មានឈ្មោះជាភាសាអង់គ្លេសថា Bobcat។


នេះជារូបចម្លាក់ របស់ស្តេច Decelbal នៅជ្រលងភ្នំ Danube ដែលជាតំបន់ព្រំប្រទល់ រវាងប្រទេស រូម៉ានី និង ប្រទេស ស៊ែប។



រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]