ភិន សុដាលីស បង្ហាញអារម្មណ៍ស្រលាញ់ គាំទ្រ និងលើកទឹកចិត្តកូនស្រី ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ

//s9.kh1.co/0b/0bb3b0abd164fb0042aded9ca641f205cd3d9e49.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អតីតភរិយាពិធីករ ប៉ែន ចំរុង អ្នកនាង ភិន សុដាលីស គឺជាអ្នកម្តាយវ័យក្មេងមួយរូបដែលកំពុងតែរីករាយជាមួយជីវិតការងារ និងជីវិតក្រុមគ្រួសារជាមួយកូនស្រីតែមួយគត់ស្រលាញ់ស្មើជីវិត។

ភ្នំពេញ៖ អតីតភរិយាពិធីករ ប៉ែន ចំរុង អ្នកនាង ភិន សុដាលីស គឺជាអ្នកម្តាយវ័យក្មេងមួយរូបដែលកំពុងតែរីករាយជាមួយជីវិតការងារ និងជីវិតក្រុមគ្រួសារជាមួយកូនស្រីតែមួយគត់ស្រលាញ់ស្មើជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្បិតអីជាកូនរបស់ម្ចាស់ផលិតកម្មភាពយន្តក៏ពិតមែន ប៉ុន្តែប្រិយមិត្តប្រហែលដឹងរួចមកហើយថាអ្នកនាងតែងតែចូលប្រឡូកជាមួយការងារសិល្បៈបើទោះបីជាការថតភាពយន្ត សម្តែង ឬ ថតស្ប៉តពាណិជកម្មក៏ដោយ។

យ៉ាងណាមិញបើក្រឡេកទៅមើលជីវិតគ្រួសារវិញ អ្នកមេម៉ាយវ័យក្មេងរូបនេះហាក់មិនខ្វាយខ្វល់ពីការមានគ្រួសារសារជាថ្មីឡើយ ប៉ុន្តែអ្នកនាងបែរជារីករាយជាមួយកូនស្រីទៅវិញ ហើយជារឿយៗតែងតែបង្ហោះនូវរូបថតជាមួយកូនស្រីយ៉ាងមានសេចក្តីសុខឥតឧបមា។

ក្នុងនោះផងដែរអ្នកនាង ភិន សុដាលីស ក៏បានបង្ហាញពីអារម្មណ៍ស្រលាញ់ គាំទ្រ និងលើកទឹកចិត្តកូនស្រីក្នុងនាមជាម្តាយថា “កូនឈានទៅមុខ បើកូនដួលកូនងើបឡើង រួចដើរទៅមុខទៀត។ ម៉ែនៅពីក្រោយ ចាំមើលកូន ចាំជួយកូនជានិច្ច។ សូមកូនចាំថា ឧបសគ្គជាភ្ញៀវប្រចាំជីវិត កូនទៅណាក៏គេចមិនផុតដែរ ត្រូវរៀនទទួលដោះស្រាយវាដោយស្មារតីស្វាហាប់ កុំខ្លាច កុំគេចពីវាអី... ត្រូវរស់នៅដោយសុខ មិនច្រណែនឈ្នានីសទើបជីវិតមានន័យ”

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
អ្នកនាង ភិន សុដាលីស និងកូនស្រី
ភិន សុដាលីស
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T