ស្នេហាចាស់ទុំ មិនផ្អែមខ្លាំងដូចក្មេងៗ តែមានន័យ មើលតែជីវិត ទៀងមុំ សុធាវី ទៅ

//s9.kh1.co/24/24d1d04c701dec5744dc5637a265dfd50309a0a4.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

ទៀងមុំ សុធាវី

បរទេស៖ តារាចម្រៀងទឹកមុខ ស្លូតបូត ស្រគត់ស្រគំ សម្លេងពីរោះ គួរឲ្យចង់ស្តាប់ ដូចជា អ្នកនាង ទៀងមុំ សុធាវី ប្រាកដជា ប្រិយមិត្ត ចាំមុខមិនភ្លេចនោះទេ ពីមុខមាត់របស់អ្នកនាង បើទោះបីជា អ្នកនាង បានចាកឆ្ងាយពីពិភពសិល្បៈយូរក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ អ្នកនាង ក៏តែងតែបញ្ចេញសំនៀង តាមរលកធាតុអាកាស មកកាន់ហ្វេនៗ បានស្តាប់លេងសម្លេង កំដរអផ្សុក ហើយជាពិសេស រូបនាង​ក៏តែងបង្ហាញនូវរូបថតជាច្រើនសន្លឹក ដើម្បីបញ្ជាក់ពីជីវិតឯកជនរបស់នាង នៅក្រៅប្រទេសផងដែរ។

ក្នុងនោះដែរ បើក្រឡេកមើលជីវិតរបស់ ទៀងមុំ សុធាវី នាពេលបច្ចុប្បន្ន គឺបានឲ្យឃើញថា រូបនាង ពិតជាមានក្តីសុខ មានសុភមង្គលយ៉ាងខ្លាំង ជាមួយនឹងស្វាមីរបស់នាង។ បើទោះបីជា ស្វាមីរបស់អ្នកនាង មានវ័យចំណាស់បន្តិចក៏ដោយ ក៏រូបគាត់ បានផ្តល់ក្តីស្រលាញ់ ការមើលថែ យ៉ាងពេញទំហឹង ទៅកាន់អ្នកនាង មិនឲ្យចាញ់ ស្នេហាក្មេងៗប៉ុន្មានឡើយ ដែលធ្វើឲ្យ ទៀង មុំ សុធាវី ជួបតែរឿងល្អៗ មានក្តីសុខ ជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ បើទោះបីជា ពួកគេ បានសាងគ្រួសារយូរក៏ដោយ តែដំណឹងមានបុត្រដូចជា មិនទាន់មានដំណឹងនោះទេ តែហ្វេនៗ ក៏ជូនពរឲ្យនាង ឆាប់មានកូននឹងគេ ដើម្បីបំពេញជីវិតបន្ថែម ហើយក៏ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់នាង និងស្វាមីផងដែរ៕

 ទៀងមុំ សុធាវី 
 ទៀងមុំ សុធាវី 
 ទៀងមុំ សុធាវី  និងស្ចាមី 
 ទៀងមុំ សុធាវី  និងស្ចាមី 
 ទៀងមុំ សុធាវី  និងស្ចាមី 
 ទៀងមុំ សុធាវី និងស្ចាមី 
 ទៀងមុំ សុធាវី  និងស្ចាមី 
 ទៀងមុំ សុធាវី និងស្ចាមី 
 ទៀងមុំ សុធាវី  និងស្ចាមី 
 ទៀងមុំ សុធាវី និងស្ចាមី 
 ទៀងមុំ សុធាវី  និងស្ចាមី 
 ទៀងមុំ សុធាវី និងស្ចាមី 
ទៀង មុំ​សុធា​វី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T