អ្នកដែលចូលចិត្តញុំានំប៉ាវចៀន ឥលូវមករៀនធ្វើ ទុកញ៉ាំខ្លួនឯងនៅផ្ទះ

//s9.kh1.co/ca/cac8f4b3bc1ed19ff308dee23120ce3393e3d727.png
តារា & កម្សាន្ដ

 ០៨-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នំប៉ាវចៀនមានស្នូលខាងក្នុងរសជាតិសាច់ជ្រូកចិញ្ច្រាំ អាចធ្វើនៅផ្ទះបាន វិធីធ្វើមិនពិបាកនោះទេ គ្រាន់តែចំណាយពេលវេលាសម្រាប់រៀនធ្វើតាមរូបមន្តនេះ។

កម្សាន្ត៖ នំប៉ាវចៀន ភាគច្រើនឃើញគេលក់នៅតាមផ្លូវឬនៅក្នុងផ្សារ តម្លៃរបស់វាមិនថ្លៃនោះទេ វាមានរសជាតិឆ្ងាញ់ដែលគេនិយមចូលចិត្តញុំាជាអាហារកំដរមាត់។ យើងក៏អាចធ្វើនំប៉ាវចៀនខ្លួនឯងបានយ៉ាងឆ្ងាញ់នៅផ្ទះផងដែរ មិនចាំបាច់ទិញគេទៀតទេ ធ្វើតាមវិធីខាងក្រោមនេះ ថ្ងៃក្រោយលេងចង់ទិញរបស់គេញុំាទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំសំបកនំ៖

១. ម្សៅមី ២០០ក្រាម

២. ស្ករស ២ស្លាបព្រាបាយ

៣​. ម្សៅសូដា baking soda កន្លះស្លាបព្រាបាយ

៤.​ អំបិល កន្លះស្លាបកាហ្វេ

៥. មេនំប៉័ង ១ស្លាបព្រាកន្លះ

៦. ទឹកដោះគោស្រស់ ៦០មីលីលីត្រ

៧. ពងមាន់ ១គ្រាប់

៨.​​ ប្រេងឆា ២០ក្រាម

នំប៉ាវចៀន
នំប៉ាវចៀន

របៀបធ្វើ៖

១. ​ដំបូងត្រូវលាយស្ករសជាមួយទឹកហើយដាក់មេនំប៉័ងចូលរួចកូរឲ្យរលាយ ហើយយកម្សៅមីលាយជាមួយម្សៅសូដា អំបិលហើយចាក់ប្រេងឆា គោះពងមាន់ច្របល់ចូលគ្នាឲ្យសព្វសាច់ លាយប្រហែល៥នាទីរហូតដល់វាលែងស្អិត។

២. បន្ទាប់មក យើងមូរវាឲ្យមូលហើយលាមប្រេងឆាពីលើ រុំប្លាស្ទីកទុករយៈពេល១ម៉ោង។

គ្រឿងផ្សំស្នូល៖

១.​ ប៉ិគួក ២០០ក្រាម ហាន់ជាសរសៃតូចៗ

២. សាច់ជ្រូកចិញ្ច្រាំ ១៥០ក្រាម

៣. ផ្សិតត្រចៀកកណ្ដុរ ១០ក្រាម ត្រាំទឹកឲ្យរីកហើយហាន់ជាសរសៃៗ

៤. ខ្ទឹមក្រហមចិញ្ច្រាំ ៣០ក្រាម

៥. ស្ករស ១ស្លាបព្រាបាយ

៦. ប្រេងខ្យង ២ស្លាបព្រាកន្លះ

៧. ម្រេច បន្តិច

៨. អំបិល កន្លះស្លាបព្រាកាហ្វេ

៩. ស្លឹកខ្ទឹម

១០. ពងក្រួចស្ងោរ ដាក់ក៏បានមិនដាក់ក៏បាន

នំប៉ាវចៀន
នំប៉ាវចៀន

របៀបធ្វើ៖

១​. យកប៉ិគួកដែលហាន់ហើយដាក់ក្នុងចានមួយ ចាក់អំបិលច្របាច់វាពូតយកទឹកចេញឲ្យស្ងួតទុកតែកាក។ យកសាច់ជ្រូកចិញ្ច្រាំលាយជាមួយគ្រឿងទាំងអស់សដូចជាប៉ិគួក ផ្សិត ខ្ទឹមក្រហមចិញ្ច្រាំ ស្ករស ម្រេច ប្រេសខ្យង ច្របល់ចូលគ្នាឲ្យសព្វហើយដាក់ស្លឹកខ្ទឹមចូលតាមក្រោយ។

នំប៉ាវចៀន
នំប៉ាវចៀន

២.​ យកម្សៅនំប៉ាវ មកកាត់ឲ្យបាន១៥ដុំ ហើយកិនម្សៅឲ្យសំប៉ែតដាក់ស្នូល និងពងក្រួចចូលហើយបិទវាឲ្យជិត ធ្វើបែបនេះរហូតដល់អស់ម្សៅនំ រួចគ្របវាទុក៣០នាទីមុននឹងយកទៅចៀន ។ បន្ទាប់មកយកវាទៅចៀនឲ្យឆ្អិនរួចរាល់ រសជាតិប្រាកដជាឆ្ងាញ់ជាគេលក់ទៅទៀត៕

ប្រភព៖ Sreyleak Kitchen

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T