ចំណី​​អារម្មណ៍​​ប្លែក​! បេក្ខភាព ​៣ ​​ជំនាន់​​របស់ Miss Uni​verse​ ​Cambodia ​​ជុំ​គ្នា​នៅ​ ​3​Fun​ (មានវីដេអូ)

//s9.kh1.co/17/1741d57e83b2c6b8c0c244368b53755a44ffb7b0.jpeg
តារា & កម្សាន្ដ

 ០៨-មករា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

កាលពីសប្តាហ៍មុន គេឃើញមានវត្តមានរបស់បេក្ខភាពរបស់ Miss Universe Cambodia ៣​ ជំនាន់​បាន​ចូលរួម​ក្នុង​កម្មវិធី​ 3Fun ដែលជាកម្មវិធីមួយដែលកំពុងមានភាពពេញនិយមគួរសម

កាលពីសប្តាហ៍មុន គេឃើញមានវត្តមានរបស់បេក្ខភាពរបស់ Miss Universe Cambodia ៣​ ជំនាន់​បាន​ចូលរួម​ក្នុង​កម្មវិធី​ 3Fun ដែលជាកម្មវិធីមួយដែលកំពុងមានភាពពេញនិយមគួរសម។ បេក្ខភាព MUC ទាំង​ ៣នាក់​នោះ​មានដូចជាកញ្ញា រឿន ណាត ដែលបានតំណាងអោយកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2018 នៅឯ​ប្រទេសថៃ។ ម្នាក់ទៀតគឺកញ្ញា សំណាង អេលីណា ដែលតំណាងអោយកម្ពុជាចូលរួមប្រកួតក្នុងកម្មវីធី Miss Universe​ 2019 នៅឯសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបេក្ខភាពម្នាក់​ទៀតគឺកញ្ញា រ៉េត សារីតា ដែលកំពុងត្រៀមខ្លួនតំណាងអោយកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2020 ។ ដោយព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបកម្មវិធី Miss Universe 2020 ត្រូវពន្យារ​ពេល​ទៅឆ្នាំ2021វិញ។

យ៉ាងណាមិញ នៅក្នុងកម្មវិធី 3Fun កាលពីសប្តាហ៍មុន ស្រីស្អាតកម្ពុជាទាំងបីរូបបានចែករំលែក​បទពិសោធន៍របស់​ខ្លួន​ ​នៅក្នុងកម្មវិធី Miss Universe ដែលខ្លួនបានចូលរួមប្រកួតកន្លងទៅ។ កញ្ញា រឿន ណាត និងកញ្ញា សំណាង អេលីណា ដែលបានទៅប្រកួតរួចហើយ និងជារៀមច្បងផងនោះ បានចែករំលែកគំនិត យោបល់ និងបទពិសោធន៍​របស់​ខ្លួន​ដល់កញ្ញា រ៉េត សារីតា ដែលកំពុងត្រៀមខ្លួនតំណាងអោយកម្ពុជាយើងផងដែរ ក្នុងការប្រកួតនៅថ្ងៃខាងមុខ។

ចំពោះ​អ្នក​គាំទ្រ នេះ​ពិតជា​ប្រសើរ និងមានមោទនភាពខ្លាំងណាស់ ដែលមហាជនបានឃើញពួកគាត់ទាំងបីរូប​ ចេះ​ជួយ​គ្នា និង​ផ្តល់​បទ​ពិសោធន៍​​អោយ​គ្នា​ទៅវិញទៅ​មក ក្នុងការ​​នាំយកប្រទេស​កម្ពុជា​ទៅបង្ហាញ​លើឆាក​អន្តរជាតិ​តាម​រយៈ​កម្មវិធី Miss Universe។

ចង់​ដឹងច្បាស់ សូម​តាមដាននូវវីដេអូ​ខាងក្រោម៖ 

https://s9.kh1.co/__image/w=650,h=300,q=100/2f/2fdc9c86cefe2256162a296ea7ffdc936d6d2622.jpeg
https://s9.kh1.co/__image/w=650,h=284,q=100/17/1741d57e83b2c6b8c0c244368b53755a44ffb7b0.jpeg
https://s9.kh1.co/__image/w=650,h=307,q=100/7d/7dd870d0bf8b15b31afe6298b068619fcf56ecba.jpeg
https://s9.kh1.co/__image/w=650,h=303,q=100/16/160f066a8f0200b23eeeae2cde7e7b9d1096b67e.jpeg
https://s9.kh1.co/__image/w=650,h=323,q=100/0d/0d6b2458e4a19b53878e8101faf603db90ccbd93.jpeg
https://s9.kh1.co/__image/w=650,h=305,q=100/41/41b4e0ce3a3473483bfdafd94e76768454e02c92.jpeg
វីដេអូ​
រឿន ណាត រ៉េត សារីតាសំណាង អេលីណា
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T