ដំរីឥណ្ឌាមួយក្បាល ដែលម្ចាស់ប្រើឱ្យធ្វើការហួសកម្លាំង ពេលនេះត្រូវបានជួយសង្គ្រោះហើយ

//s9.kh1.co/da/da967b3d47036ce8bfb4b9fb2daa2db855c94af0.jpg
សង្គម

 ០៨-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ដំរីឥណ្ឌាឈ្មោះថា Emma មានអាយុ៤០ឆ្នាំមួយក្បាល ដែលនាងត្រូវបានម្ចាស់បង្ខំឱ្យធ្វើការហួសកម្លាំង ពេលនេះត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះហើយ

ឥណ្ឌា៖ ដំរីឥណ្ឌាឈ្មោះថា Emma មានអាយុ៤០ឆ្នាំមួយក្បាល ដែល​ត្រូវបានម្ចាស់បង្ខំឱ្យធ្វើការហួសកម្លាំង ពេលនេះត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះហើយ។ ក្រុមអ្នកអភិរក្សសត្វព្រៃបានជួយសង្គ្រោះដំរីមួយក្បាលនេះ នៅថ្ងៃចូលឆ្នាំសកលក្នុងទីក្រុង Dhanbad ភាគខាងកើតនៃប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយធ្វើការពិនិត្យដំរី Emma រួច គេបានរកឃើញថា ​ដំរីនេះមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងទទួលរងជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ។ ម៉្យាងវិញទៀត គេក៏បានរកឃើញមាន បំណែកកញ្ចក់ កម្ទេចដែក និងដុំថ្មនៅក្នុងជើងរបស់វាផងដែរ។

ក្រុមអភិរក្សសត្វព្រៃ Wildlife SoS បានប្រាប់ឱ្យដឹងថា ម្ចាស់ដំរី  Emma តែងឱ្យ​វាស៊ីចំណីគ្មានអនាម័យដូចជា អាហារបំពង់ ជក់ថ្នាំ ឬផឹកគ្រឿងស្រវឹងក៏មាន ហើយបង្ខំឱ្យ​ធ្វើការធ្ងន់ និងសម្រាកមិនគ្រប់គ្រាន់ ដែលជាមូលហេតុធ្វើឱ្យសុខភាពរបស់​វាចុះខ្សោយ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ ក្រុមអភិរក្សសត្វព្រៃបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើដំរី Emma ហើយបានផ្តល់នូវការថែទាំផ្នែកវេជ្ជសាស្រ្ត ដែល​ដំរីកំសត់មួយក្បាលនេះកំពុងត្រូវការ៕

ដំរីត្រូវបានជួយសង្គ្រោះហើយ
ដំរីត្រូវបានជួយសង្គ្រោះហើយ
ទិដ្ឋភាពពេលនាងនៅមិនទាន់បានជួយសង្រ្គោះ
ទិដ្ឋភាពពេលនាងនៅមិនទាន់បានជួយសង្រ្គោះ
ក្រុមអភិរក្សសត្វព្រៃកំពុងពិនិត្យនាង
ក្រុមអភិរក្សសត្វព្រៃកំពុងពិនិត្យនាង
រកឃើញកម្ទេចក្នុងជើងរបស់នាង
រកឃើញកម្ទេចក្នុងជើងរបស់នាង
ក្រុមអភិរក្សសត្វព្រៃកំពុងពិនិត្យនាង
ក្រុមអភិរក្សសត្វព្រៃកំពុងពិនិត្យនាង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T