កូវីដ១៩ ពិតជាសាហាវមែន ប្រហារ សូម្បីតែតារាល្បីក្នុងលោក ក៏មិនទុកដែរ

//s9.kh1.co/f3/f3e1cf8b53cf11d714e21b8657bd4f2404d0b803.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រហែលបាត់ ប្រយ័ត្នគង់ /ជីវិតរបស់មនុស្សយើងរស់នៅក្នុងលោកគ្មានភាពទៀងទាត់ ប្រាកដប្រជានោះទេ សូមប្រើវាឲ្យបានល្អ

អន្តរជាតិ: កូវីដ១៩ ឬកូរ៉ូណាវីរុស គឺជាជំងឺរាលត្បាតសកលដែលកើតមានឡើង នៅសឹងតែគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោក ព្រមទាំងបានឆក់យកអាយុជីវិតមនុស្សជាច្រើនលាននាក់ ដោយរាប់ចាប់តាំងតែពីក្មេង យុវវ័យមនុស្សវ័យកណ្តាល និងវ័យចាស់ ដោយមិនប្រកាន់ពូជសាសន៍ ឋាន: ពណ៌សម្បុរ ឬជានរណានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាវិញកាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនៅក្នុងពិភពព័ត៌មានតារាអន្តរជាតិ ទាំងនៅក្នុងតំបន់អាស៊ីក្តី អាហ្រ្វិកក្តី ក៏ដូចជានៅលោកខាងលិចក្តី ក៏ជំងឺដ៏សែនកាចសាហាវមួយនេះបានឆក់យកអាយុជីវិតរបស់តារាល្បីៗប្រចាំប្រទេសមួយចំនួន គួបផ្សំដោយសារតែភាពជរារបស់តារាទាំងនោះផង ដែលជាហេតុធ្វើឲ្យតារាមួយចំនួនបានទទួលមរណភាព ដោយការស្លាប់នេះបាននាំមកនូវក្តីសោកស្តាយ ដល់អ្នកដែលតែងតែគាំទ្រនូវសមត្ថភាពរបស់តារាទាំងនោះ។

ខាងក្រោមនេះគឺជារូបភាព និងជីវប្រវត្តិរបស់តារាមួយចំនួនដែលបានស្លាប់ដោយសារតែជំងឺកូវីដ១៩:

1.    Charley Frank Pride (March 18, 1934 – December 12, 2020) :លោកជាអ្នកចម្រៀងរបស់សហរដ្ឋអាមេរិច ដែលមានស្បែកខ្មៅ និងមានជំនាញប្រសប់ខាងការលេង កីឡាBaseball យ៉ាងស្ទាត់ជំនាញ។លោកបានទទួលអនិច្ចកម្មក្នុងអាយុ ៨៦ឆ្នាំ នៅទីក្រុង ដាឡាស សហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដោយសារតែផលប៉ះនៃកូវីដ១៩មកលើរូបលោក។

Charley Frank Pride (March 18, 1934 – December 12, 2020)  
Charley Frank Pride (March 18, 1934 – December 12, 2020)  

2.    Kenzo Takada  : (27 February 1939 – 4 October 2020) : លោកជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន។ លោកក៏ជាស្ថាបនិកនៃក្រុមហ៊ុន ស្លាកយឺហោ @KANZO ដែលជាប្រ៊េនមួយដ៏ល្បីល្បាញនៅលើពិភពលោក។លោកត្រូវបានលាចាកលោកនៅថ្ងៃទី៤ តុលា ២០២០ នៅកំឡុងពេលដែលលោកមានអាយុ៨១ឆ្នាំ។

Kenzo Takada  : (27 February 1939 – 4 October 2020)  
Kenzo Takada  : (27 February 1939 – 4 October 2020)  

3.    Bruce Alan Williamson Jr : (September 29, 1970 – September 6, 2020) លោកជាតារាចម្រៀងសញ្ជាតិអាមេរិចម្នាក់ដ៏ល្បីល្បាញ។ លោកត្រូវបានជំងឺកូវីដ១៩ ធ្វើទុក្ខ ព្រមទាំងជំងឺផ្ទាល់ខ្លូនរបស់លោកទាក់ទងទៅនិងថង់ទឹកប្រមាត់ ដែលជាហេតុធ្វើឲ្យលោកលាចាកលោកទៅ នៅក្នុងអាយុ៥០ឆ្នាំ។

Bruce Alan Williamson Jr.: (September 29, 1970 – September 6, 2020)  
Bruce Alan Williamson Jr.: (September 29, 1970 – September 6, 2020)  

4.    Ken Shimura ( 20 February 1950 – 29 March 2020); លោកគឺជាតារាកំប្លែងរបស់ប្រទេសជប៉ុនដ៏ល្បីល្បាញមួយរូប។លោកបានស្លាប់ដោយសារតែជំងឺកូវីដ១៩ នៅក្នុងវីយ៧០ឆ្នាំ។

Ken Shimura ( 20 February 1950 – 29 March 2020)  
Ken Shimura ( 20 February 1950 – 29 March 2020)  

5.    Adam Lyons Schlesinger (October 31, 1967 – April 1, 2020) លោកជាអ្នកនិពន្ធបទចម្រៀង និងជាអ្នក Record Producer ជនជាតិអាមេរិកម្នាក់ដ៏ឆ្នើម។លោកត្រូវបានលាចាកលោកនេះទៅនៅអាយុ៥២ឆ្នាំ ដោយសារជំងឺ Covid19។

Adam Lyons Schlesinger (October 31, 1967 – April 1, 2020)  
Adam Lyons Schlesinger (October 31, 1967 – April 1, 2020)  

6.    Lucia Bosè (28 January 1931 – 23 March 2020) អ្នកស្រីគឺជាតារាសម្តែងដ៏ល្បីម្នាក់របស់ប្រទេស​អុីតាលី។អ្នកស្រីត្រូវបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅក្នុងអាយុ៨៩ឆ្នាំ។

Lucia Bosè  (28 January 1931 – 23 March 2020)   
Lucia Bosè  (28 January 1931 – 23 March 2020)   

7.    Dawn Elberta Wells (October 18, 1938 – December 30, 2020)  ជាតារាភាពយន្តស្រីរបស់ សហរដ្ឋអាមេរិក។ អ្នកស្រីត្រូវបានទទួលអនិច្ចកម្មក្នុងអាយុ៨២ឆ្នាំ ដោយសារជំងឺកូវីដ១៩វាយប្រហារមកលើលោកស្រី។

Dawn Elberta Wells (October 18, 1938 – December 30, 2020)  
Dawn Elberta Wells (October 18, 1938 – December 30, 2020)  
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T