បញ្ហាចម្បង ២ នេះ អាចឲ្យអាអូនក្នុងផ្ទៃកើតជំងឺគីសមួយប្រភេទ!

//s9.kh1.co/f1/f1acb4ceaa75876ea7e9e085f7285a333a21fc1b.jpg
នារី

 ០៨-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទោះ​ជា​ការ​ពពោះ​របស់​ម៉ាក់​ៗ​មាន​រយៈ​ត្រឹម​តែ ​៩​ខែ១០​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​មាន​បញ្ហាមួយចំនួននៅ​ចាំ​ចូល​ទៅ​រារាំង​ការ​ពពោះ។

ទោះ​ជា​ការ​ពពោះ​របស់​ម៉ាក់​ៗ​មាន​រយៈ​ត្រឹម​តែ ​៩​ខែ១០​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​មាន​បញ្ហាមួយចំនួននៅ​ចាំ​ចូល​ទៅ​រារាំង​ការ​ពពោះ ដែលអាច​ប៉ះ​ពាល់​ទៅ​ដល់​ទាំង​សុខភាព​ម្ដាយ និង​កូន ប្រសិន​បើ​ម៉ាក់​ៗ មិន​បាន​ប្រយ័ត្ន​ទេ​នោះ។ ម៉ាក់​ៗ​មាន​ដឹង​អត់ ក្នុង​ចំណោម​ជំងឺ​ដែល​អាច​កើត​លើ​ទារក​ក្នុង​ផ្ទៃ មាន​ជំងឺ​គីស​មួយ​ប្រភេទ​ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​បាន​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យើង​និយាយ​អំពី​ជំងឺ​គីស​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​រោគ​ស្ត្រី និង​សម្ភព បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​គីស​ Cystic hygroma កើត​ឡើង​ដោយ​សារ​ការ​ស្ទះ​នូវ​ប្រព័ន្ធ​បង្ហូរ​ទឹក​រងៃ ពិសេស​ជួប​ញឹក​ញាប់​នៅ​តំបន់​កញ្ចឹង​ករ​ទារក បង្កើត​បាន​ជា​គីស១ ឬ​ច្រើន​ដែល​មាន​ជញ្ជាំង​ខ័ណ្ឌ។ ក្រៅ​ពី​នៅ​តំបន់​កញ្ចឹង​ក ជំងឺ​គីស​នេះ​ក៏​អាច​កើត​បាន​នៅ​លើ​មុខ មាត់ អណ្ដាត ក្បាល​របស់​ទារក​ជាដើម។

លោក​បន្ត​ថា ទារក​ដែល​កើត​ជំងឺ​គីស​នេះ ៩០% ប្រឈម​នឹង​ការ​ស្លាប់ ហើយ​១០%​ទៀត​គឺ​មាន​ក្រូម៉ូសូម​ធម្មតា និង​អាច​បាត់​បង់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​អំឡុង​ពេល​ពពោះ។

ចំពោះ​កត្តា​ជំរុញ​ឲ្យ​ទារក​កើត​ជំងឺ​គីស​ប្រភេទ​នេះ អាច​បណ្ដាល​មក​ពី កត្តា​ហ្សែន និង​កត្តា​បរិស្ថាន​ដូច​ជា៖

ទី១៖ ការ​ឆ្លង​មេរោគ​ទៅ​​គភ៌​អំឡុង​ពេល​ពពោះ
ទី២៖ ផឹក​គ្រឿង​ស្រវឹង ឬ​ជក់​បារី អំឡុង​ពេល​ពពោះ

ក្នុង​ករណី​នៃ​ជំងឺ​គីស ​Cystic hygroma ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន ប៉ុន្តែ​ ៥០%​ នៃ​ជំងឺ​គីស​នេះ កើត​ឡើង​ដោយ​សារ​ភាព​មិន​ប្រក្រតី​របស់​ក្រូម៉ូសូម។

ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ​គីស​នេះ? ធម្មតា គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថា អា​អូន​ក្នុង​ពោះ​មាន​ជំងឺ​គីស​តាម​រយៈ​ការ​ពិនិត្យ​ផ្ទៃ​ពោះ​របស់​ម៉ាក់​ៗ​ទៅ​តាម​ការ​កំណត់​។ គ្រូពេទ្យ​ក៏​អាច​ដឹង​បាន​ដែរ​ថា កូន​កើត​ជំងឺ​នេះ នៅ​ពេល​ដែល​ធ្វើ​តេស្ត​ឈាម​ម្តាយអំឡុង​ពេល​គភ៌​មាន​អាយុ ១៥-២០​សប្ដាហ៍ បើ​លទ្ធផល​តេស្ត​ឈាម​បង្ហាញ​ថាមាន alpha-fetoprotein កើនឡើង អាច​បញ្ជាក់​បាន​ថា កូន​ពិត​ជា​មាន​ជំងឺ​គីស​នេះ​មែន។ ចំណែក​ការ​ឆ្លុះ​អេកូ​មើល​អាច​ពិនិត្យ​ឃើញ​ពី​ទីតាំង ទំហំ​របស់​គីស ប៉ុន្តែ​គ្រាន់​តែ​ពិនិត្យ​ប៉ុន​នេះ នៅ​មិន​គ្រប់​គ្រាន់​ទេ គ្រូ​ពេទ្យ​ជំនាញ​ទាម​ទារ​ឲ្យ​មាន​ការ​ពិនិត្យ​ពី​ការ​លូតលាស់​របស់​គីស​កាន់​តែ​ស៊ី​ជម្រៅ​ទៀត។ គីស​នោះ​អាច​បង្ក​ផល​វិបាក​ដល់​កូន​ឬ​អត់​ដូច​ជា ពិបាក​ដក​ដង្ហើម ខូចទ្រង់ទ្រាយមុខ និងរលាកស្បែក​ជា​ដើម។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T