ខេត្តកំពង់ស្ពឺ ៖ អំពើប្លន់សម្លាប់មួយកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ មេសា នៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង មុខសាលាឃុំ និងមុខប៉ុស្តិ៍រដ្ឋបាលឃុំអមលាំង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ។
ទាក់ទិនអំពើប្លន់សម្លាប់នេះ លោកអនុសេនីយ៍ឯកហ៊ុន សុខហុន អធិការរងទទួលបន្ទុកការងារព្រហ្មទណ្ឌស្រុកថ្ពងឱ្យដឹងថា ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ដោយ បុរសឈ្មោះឃួន នីម អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះគីម ចេង អាយុ៥៥ឆ្នាំ ជាគ្រូពេទ្យឯកជនមានលក់ថ្នាំពេទ្យ និងដើរចាក់ថ្នាំតាមភូមិ ឯប្តីជាអ្នកដឹកអុស ដឹកឈើលក់ ។ ហេតុការណ៍កើតឡើង ខណៈពេលប្រពន្ធពុំនៅផ្ទះដោយដើរទៅជជែកគ្នាលេងនៅផ្ទះអ្នកក្បែរគ្នាជាបងប្អូន ឯបុរសរងគ្រោះឈ្មោះឃួន នីម កំពុងដេកលើគ្រែមើលទូរទស្សន៍លើគ្រែពុំបិទទ្វារទេទុកចំហឱ្យប្រពន្ធត្រលប់មកវិញ ។
តាមការពិនិត្យលើសភាពការណ៍ពីស្ត្រីជាប្រពន្ធថាចោរអាចមានគ្នាពីពីរទៅបីនាក់បានចូលក្នុងផ្ទះពីរនាក់ និងម្នាក់ចាំខាងក្រៅ ។ ក្រុមចោរបានចាប់ជនរងគ្រោះវាយបំបែកច្រមុះ ចង្កា បាក់ឆ្អឹងថ្គាម បាក់ជើង ដៃស្តាំ ដេកស្លាប់ក្នុងផ្ទះ ។ ផ្ទះដែលចោរចូលប្លន់សម្លាប់នេះជាផ្ទះតៀមជញ្ជាំងក្តារប្រក់សង្កសីទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ដោយពុំមានអ្នកណាម្នាក់ដឹង និងឃើញហេតុការណ៍ទេ តែពេលប្រពន្ធចូលក្នុងផ្ទះក៏រន្ធត់ចិត្តដ្បិតប្តីស្លាប់ ហើយឃើញរបស់របររាយប៉ាយបាត់សណ្តាប់ធ្នាប់ ទ្វារផ្ទះបាយរបើក មានឈាមដាបក្រោមគ្រែ ក៏ស្រែកហៅគេជួយ ។
សមត្ថកិច្ចបានហ៊ុមព័ទ្ធទីតាំងកើតហេតុតាំងពីយប់រហូតព្រឹកទើបមន្ត្រីប៉ូលិសព្រហ្មទណ្ឌផ្នែកបចេ្ចកទេសខេត្ត កងរាជអាវុធហត្ថខេត្ត ពិនិត្យសព ដឹងថា សពត្រូវឃាតករសម្លាប់ដោយវាយនឹងដំបង ។ របស់របររប៉ាតរប៉ាយតែពុំឃើញមានបាត់បង់អ្វីទេ គឺបាត់តែម៉ូតូឌ្រីម សេ១២៥ ស៊េរី២០០៧ មួយគ្រឿងប៉ុណ្ណោះ និងបុរសម្ចាស់ផ្ទះស្លាប់ ។
ករណីនេះសមត្ថកិច្ចនិយាយថា កំពុងស្រាវជ្រាវរកមូលហេតុ ព្រោះការស្លាប់នេះអាចជាអំពើ ឬរឿងគំនុំមិនទាន់អាចសន្និដ្ឋានបានភ្លាមទេ ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]