រាជធានីភ្នំពេញ ៖ ក្មេង​​ស្រី​ម្នាក់​​អាយុ​ទើប​​តែ​១៧​ឆ្នាំ​ បាន​ឡើង​បញ្ជា​រថយន្ដ​ឆ្លាម ដោយ​ខ្លួន​មិន​ទាន់​ទាំងចេះ​​បើ​ក​ពិត​ប្រាកដ​ផង​ បាន​ថយ​​ទៅ​បុក​ទ្វារ​កញ្ចក់​​ហាង​កាត់​ដេរ​មួយ​កន្លែង​ពេញទំហឹង ហើយ​​បន្ត​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​​​ទៀត​​ដែល​គេ​ចត​ចោល​នៅ​មុខ​ហាង​កាហ្វេ បណ្តាល​ឱ្យ​ខូច​ខាត​​ទើប​រថយន្ត​បង្ក​ឈប់​តែម្តង។​ ករណី​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​​៧​និង​៣០​នាទី​​យប់​ថ្ងៃ​ទី ៨ មករា ២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២៥៧​កែង​ផ្លូវ​​១៥០ ​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​​កើតហេតុ​​គេឃើញ​ ក្មេង​ស្រី​វ័យ​ក្មេង​ម្នាក់​​មិន​ស្គាល់​អត្ដសញ្ញាណ​បាន​ថយ​រថយន្ដ​ចេញពី​លំនៅ​ឋាន​របស់​ខ្លួន​​តាម​បណ្ដោយ​ផ្លូវ​២៥៧​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក ដោយ​​​ទើប​តែ​ចេះ​បើកឡាន​ស្ទើ​រភ្លើង ក៏​ប៉ះ​ទ្វា​រកញ្ចក់​ហាង​កាត់ដេរ​ និង​ហូលផាមួង​ស៊ីវ​វុ​ធ សុវណ្ណ​ភូមិ​ បណ្ដាល​ឱ្យ​​បែក​កញ្ចក់​ប្រាវ​តែ​ម្ដង​។​ប្រភព​​បន្ដ​ទៀត​ថា​ក្រោយ​ពីបុក​ទ្វា​រហាង​គេ​ឱ្យ​បែក​កញ្ចក់​ហើយ ​ក្មេង​ស្រី​បើក​ប​រថយន្ដ​​ទំនងជា​ភ័យ​ផង ​បាន​​ដាក់​លេខ​រថយន្ដ​​បើក​ទៅ​មុខ ក៏​​បុក​គូទ​រថយ​ន្ត​មួយទៀត​ដែល​នៅ​មិន​ឆ្ងាយ​ពី​ហាង​នេះ ​ឈប់​លែងទៅ​​មុខ​រួច​​តែ​ម្ដង​។ ​គ្រោះ​ថ្នាក់​​​នេះ​ពុំ​បណ្ដាល​ឱ្យ​មានមនុស្ស​រង​របួស​នោះ​ទេ ។

ទោះ​បែប​ណា​ក្រុម​គ្រួសារ​​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​ប្រាក់​សង​ថ្លៃ​ខូច​ខាត​ទ្វា​រកញ្ចក់​ហាង​​​កាត់ដេរ​ និង​រថយន្ដ​​ដែល​រង​ការ​ខូចខាត​ទាំងអស់​ជា​ការ​​បញ្ចប់​រឿង៕

    

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]