«High & Low»​ កំពូល​រឿង​​​ជប៉ុន​​ខ្នាត​ធំ​! ល្បីថា​ តួសម្តែង​ស្រស់​​សង្ហា​ ​និង Fashion ​ប្លែកៗ (មាន​វីដេ​អូ)

//s9.kh1.co/25/25a06af7ee8a43dfa620ed5805133b43aeab5954.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

រឿងជប៉ុនខ្នាតយក្សជាមួយនឹងតារាៗលេង Fashion ឡូយៗកប់

ជប៉ុន៖ ថ្ងៃនេះយើងសូមនាំអោយប្រិយមិត្តបានស្គាល់នូវខ្សែភាពយន្តខ្នាតធំរបស់ជប៉ុនមួយ ដែលមានតួអង្គស្អាតៗ​សង្ហារៗ​ ដែលជាតារាម៉ូដែល និង​តារាចម្រៀង ជាមួយនឹងចម្រៀង ​Theme Song និងការស្លៀកពាក់​លេងស្តាយ​ខ្លួន​ជប៉ុន​កប់ៗសេរីតែម្ដង។ ពោលគឺរឿង High & Low ដែលជារឿងបែបយុវវ័យ មិត្តភាព ហើយរឿងជារឿងមួយ​មាន​ឈុត​ឆាតក្បាច់គុនវាយតប់ប្រយុទ្ធគ្នាឡូយៗផងដែរ។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរឿង High & Low គឺរឿងនេះមាន២រដូវកាលដែលជាប្រភេទរឿងភាគ ក៏ប៉ុន្តែវគ្គ​ក្រោយ​ៗ​ទៀត គឺជារឿងបែប១ចប់ៗជាច្រើនរឿង ដែលសាច់រឿងទាំងអស់គឺមានការប្រស្រ័យទាក់ទងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយដើម្បីមើលរឿងនេះអោយបានងាយស្រួលយល់ដោយសប្បាយរីករាយ យើងណែនាំអោយប្រិយមិត្តទាំង​អស់គ្នាមើលតាមលំដាប់ដូចខាងក្រោម៖

1. High & Low The Story of S.W.O.R.D (2015) 10 Episodes)

រឿងនេះនិយាយអំពីទីក្រុងមួយគ្រប់គ្រងដោយក្រុមម៉ូតូ Mugen តែត្រូវបានបំបែកជា ៥​ តំបន់ត្រួតត្រាដោយ​ក្រុមអ្នក​លេង​៥ក្រុម ដែលឈ្មោះទាំងប្រាំនោះបូកបញ្ចូលគ្នាចេញជាពាក្យ​ SWORD ដែល S:Sannoh Rengokai W:White Rascals O:Oya Kohkoh R: Rude Boy D:Daruma Ikka។ ប្រយុទ្ធគ្នាដើម្បីមោទនភាព និងភាពរុង​រឿង​របស់ពួកគេ ប៉ុន្តែក្រុមក្មេងទំនើងមួយឈ្មោះ Mighty Warrior បានលេចចេញមក។

High & Low Season I
High & Low Season I

2. High & Low Season 2 (2016) (10 Episodes)

និយាយអំពីការបែបបាក់ Mugen ធ្វើអោយ៥តំបន់មិនត្រូវគ្នាធ្វើអោយ រដូវកាលទី ២ ក្រុមអាថ៌កំបាំង“ Mighty Warrior” ដែលបានលេចមុខនៅវគ្គចុងក្រោយនៃរដូវកាលទី ១ ចាប់ផ្តើមសកម្មភាពធ្វើអោយ​តំបន់ SWORD ធ្លាក់ក្នុងភាពច្របូកច្របល់។ លើសពីនេះទៀតភាគទាក់ទងនឹងអតីតកាលនឹងត្រូវបានបង្ហាញ។

High & Low Season II
High & Low Season II

3. High & Low The Movie (2016) 

ខ្សែភាពយន្តនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការបែកខ្ញែកភ្លាមៗនៃក្រុមដែលមានឈ្មោះថា "Mugen" និងរៀបរាប់​ពី​រឿង​រ៉ាវរបស់ក្រុមទាំងប្រាំដែលមានគោលបំណងគ្រប់គ្រងតំបន់នោះ។ ទោះយ៉ាងណាក៏ដោយផែនការនេះយភ្ញាក់ផ្អើលខុសពីការរំពឹងទុក នៅពេលដែលក្រុមអាថ៌កំបាំងមួយ​ដែលមាន​ឈ្មោះ​ថា​ "Mighty Warrior" បានបង្ហាញវត្តមានឡើងភ្លាមៗ។

High & Low The Movie
High & Low The Movie
វីដេអូ Trailer 

4. High & Low The Red Rain (2016)

និយាយអំពីក្រុម Amamiya Brothers ដែលជាក្រុមខ្លាំងមិនចុះចូលជាមួយ Mugen ស្វែងរកបងប្រុសធំរបស់​ពួកគេ​ ​ហើយហេតុផលដែលបងប្រុសរបស់គេចាកចេញពីពួកគេ។

High & Low The Red Rain
High & Low The Red Rain
វីដេអូ Trailer 

5. High & Low The Movie 2 End of Sky (2017)

និយាយពីសមាជិត SWORD ប្រឆាំងទៅនឹងក្រុមអ្នកលេងឧក្រិដ្ឋជន Doubt និង Prison Gang ដែលមានចង់​កំទេច White Rascals។

High & Low The Movie 2 End of Sky
High & Low The Movie 2 End of Sky
វីដេអូ Trailer 

6. High & Low The Movie 3 Final Mission (2017)

និយាយពីក្រុមក្នុងតំបន់ SWORD ព្យាយាមបញ្ចេញបំផ្លាញកម្រោងពុករលួយរបស់រដ្ឋាភិបាលជាមួយក្រុម ដែលដូចជា Yakuza ដែលគឺ Kyuryu group ដែលមានគំរោងបំផ្លាញតំបន់រួចបង្កើត Casino។

High & Low The Movie 3 Final Mission
High & Low The Movie 3 Final Mission
វីដេអូ Trailer

7. High & Low The Worst (2019)

និយាយអំពីក្រុម​វិទ្យាល័យ O: Oya Kohkoh មានការយល់ច្រលំជាមួយនិងក្រុម Housen (ដកស្រង់ចេញពីសៀវភៅរឿង Manga ដែលមានឈ្មោះថា Crow Zero ដែលធ្លាប់ចេញជារឿងមនុស្ស 3 វគ្គមកហើយ )

រហូតរកឃើញការពិតសម្ងាត់ដ៏អាថ៌កំបាំងមួយ។

High & Low The Worst
High & Low The Worst
វីដេអូ Trailer

8.  6 From High & Low The Worst (2020)

និយាយអំពីយុវវ័យ៦នាក់ដែលជាមិត្តនឹងគ្នាដែលមានវត្តមានក្នុង High & Low The Worst ដែលបានរកឃើញរឿងរាវសោកនាដកម្មរបស់មិត្តគេដែលបានជួបប្រទះ។

6 From High & Low The Worst
6 From High & Low The Worst
វីដេអូ Trailer
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T