ស្បែក​ភ្លឺ​ស្រស់​ថ្លា​ ជាមួយ​នឹង​អាហារ​ទាំង​​៥​ប្រភេទ​នេះ!

//s9.kh1.co/5a/5a416c89472f64773180036faf484506bbde87a7.jpg
នារី

 ០៨-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្បែក​ភ្លឺ​ថ្លា​ ក្មេង​ជាង​វ័យ​ គឺ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ស្រី​គ្រប់​រូប​។​ យ៉ាង​ណា​មិញ​ ​​​ដើម្បី​បន្ថែម​សម្រស់​​ដល់​ស្បែក​​​ ​ការ​ប្រើប្រាស់​ផលិត​ផល​ថែ​រក្សា​សម្រស់​តែ​មួយ​មុខ​។

ស្បែក​ភ្លឺ​ថ្លា​ ក្មេង​ជាង​វ័យ​ គឺ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ស្រី​គ្រប់​រូប​។​ យ៉ាង​ណា​មិញ​ ​​​ដើម្បី​បន្ថែម​សម្រស់​​ដល់​ស្បែក​​​ ​ការ​ប្រើប្រាស់​ផលិត​ផល​ថែ​រក្សា​សម្រស់​តែ​មួយ​មុខ​​ នៅ​​មិន​ទាន់​គ្រប់គ្រាន់​​ទេ​ ​យើង​ចាំបាច់​ត្រូវ​បន្ថែម​ចំណី​អាហារ​​ល្អ​ៗ​ដល់​ស្បែក​របស់​យើង​​​​​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាមួយ​នឹង​អាហារ​ដ៏​អស្ចារ្យ​ទាំង​៥​ប្រភេទ​នេះ​ ស្បែក​របស់​យើង​នឹង​កាន់​តែ​ភ្លឺ​ស្រស់​ថ្លា​ ក៏​ដូចជា​មាន​ភាព​​ទន់​រលោង​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល​ជាក់​ជា​មិន​ខាន​។

១. ការ៉ុត

ប្រសិន​បើ​យើង​​កំពុង​តែ​ប្រឈម​ជាមួយ​នឹង​បញ្ហា​​ស្ទះ​រន្ធ​រោម​ ក៏​ដូចជា​​កើត​មុន​ជា​ញឹក​ញាប់​ ​ការ៉ុត​គឺ​ជា​អាហារ​ដ៏​ស័ក្ដិសម​បំផុត​ ពីព្រោះ​វា​សម្បូរ​ដោយ​វីតាមីន​A និង​ការពារ​ការ​ផលិត​ខ្លាញ់​ដែល​លើស​ផង​ដែរ។​ លើស​ពី​នេះ​​វា​ក៏​​ថែ​ទាំ​រន្ធ​រោម​​ប្រឆាំង​នឹង​ការ​កក​ស្ទះ​ បណ្ដេញ​ជាតិ​ពុល​ ព្រម​​ទាំង​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។

២. ដំឡូង​ជ្វា​

​​​​​​​​​​​​ពិត​ណាស់​ ដំឡូង​ជ្វា​ គឺ​ជា​អាហារ​បំប៉ន​​ដ៏​​ល្អ​បំផុត​​ចំពោះ​​ស្បែក​ ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។ ជាមួយ​នឹង​វីតាមីន​C ដែល​​ផលិត​កូឡាជែន​នៃ​ស្បែក​ វា​ជួយ​កាត់​បន្ថយ​ភាព​ចាស់​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ ព្រម​ទាំង​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង។

៣. ល្ហុង

​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ល្ហុង​គឺ​​ជា​ប្រភព​នៃ​វីតាមីន​A ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ និង​ក្មេង​ជាង​វ័យ​​។ ​ប្រសិនបើ​យើង​ញ៉ាំ​ទឹក​​ល្ហុង​ជា​រៀង​រាល់​ថ្ងៃ​ វា​អាច​​ជួយ​កាត់​​​បន្ថយ​ស្នាម​អុជ​ខ្មៅ​ ​ព្រម​ទាំង​​ការ​កើត​​មុន​ផង​ដែរ។​

៤. ប័រ

​​​ដូច​​គ្នា​​​ដែរ​​ ផ្លែ​ប័រ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​E ដែល​ជួយ​ការពារ​ស្បែក​របស់​យើង​ពី​កាំ​រស្មី​យូវី​ និង​ការ​បំផ្លាញ​​អុកស៊ីតកម្ម​ផ្សេង​ទៀត​។​ ​បន្ថែម​ពី​នេះ​ ប័រ​​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​មេរោគ​ ដែល​ជួយ​ការពារ​ស្បែក​របស់​យើង​ ពី​ការ​កើត​មុន​​ និង​ការ​រលាក​ផ្សេង​​ទៀត​ផង​ដែរ​។

៥. តែ​បៃតង

​តែ​បៃ​តង​​មាន​អត្ថប្រយោជន៍​​ដ៏​ច្រើន​លើស​លប់​ចំពោះ​ស្បែក​ ពីព្រោះ​វា​​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​​ភាព​ចាស់​ផង​ដែរ​។​ វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ B-12 និង​​អង់ទី​អុកស៊ីដង់ EGCG ដែល​ជួយ​​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ និង​មាន​សុខភាព​ល្អ​។​ ការ​លាប​តែ​បៃតង​លើ​ស្បែក​ ​ក៏​អាច​ធ្វើ​ឲ្យ​របួស​ពី​ការ​មុត​មាន​ភាព​ធូរស្រាល​ ព្រម​ទាំង​កាត់បន្ថយ​នូវ​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​នៃ​ស្បែក​ ដែល​បណ្ដាល​ឲ្យ​កើត​មុន​​ថែម​ទៀត​ផង​។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T