ជប៉ុនប្រកាសដាក់ទីក្រុងតូក្យូព្រមទាំងខេត្តចំនួន ៣ទៀត នៅក្នុងស្ថានភាពគ្រាអាសន្ន ក្រោយកូវីដ១៩ឡើងខ្លាំងពេក

//s9.kh1.co/e9/e921e1b6953cdd3f97dcbc27cf3cdc038153acfc.jpg
សង្គម

 ០៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តជាប់គ្នាចំនួន ៣ទៀតនៅក្នុងស្ថានភាពគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃវីរុសកូវីដ១៩

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga  បានប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តជាប់គ្នាចំនួន ៣ទៀតនៅក្នុងស្ថានភាពគ្រាអាសន្នកាលពីថ្ងៃព្រហស្បតិ៍​នេះ ដោយ​នឹងចូលជាធរមាននៅថ្ងៃសុក្រនេះ ហើយដំណើរការរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២១​ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃវីរុសកូវីដ១៩។ វិធានការនេះនឹងត្រូវដាក់ចេញនៅក្នុងទីក្រុងតូក្យូ និងខេត្តចំនួន ៣ទៀតគឺ ខេត្ត Saitama ខេត្ត Kanagawa និងខេត្ត Chiba ដែលមានប្រជាជនប្រមាណជា ៣០ ភាគរយនៃប្រជាជនសរុបនៅក្នុងប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះវិធានការ​​ស្ថានភាពគ្រាអាសន្នក្នុងទីក្រុងតូក្យូ ក៏ដូចជាខេត្តទាំង៣ខាងលើនេះ ក្នុងនោះមានការស្នើឱ្យភោជនីយដ្ឋាន និងបារនីយដ្ឋានបិទត្រឹមម៉ោង ៨យប់ ហើយពលរដ្ឋត្រូវចៀសវាងការចេញក្រៅដែលគ្មានការចាំបាច់ និងកំណត់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាឬព្រឹត្តិការណ៍ធំៗណាមួយ មកត្រឹមតែ ៥,០០០នាក់ប៉ុណ្ណោះ។

គួរជម្រាបដែរថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានប្រាប់ឱ្យដឹងថា ពួកគេគិតថាផែនការរបស់រដ្ឋាភិបាលអាចនឹងមិនទាន់គ្រប់គ្រាន់នៅឡើយ ដើម្បីប្រយុទ្ធនឹងកូវីដ១៩ ព្រោះតែករណីវីរុសកូវីដ១៩ថ្មីៗជាច្រើនកំពុងកើនឡើងនៅទូទាំងប្រទេសជប៉ុន៕

ការប្រកាសជាសាធារណ របស់លោក Yoshihide Suga
ការប្រកាសជាសាធារណ របស់លោក Yoshihide Suga
ទិដ្ឋភាពក្នុងប្រទេសជប៉ុន
ទិដ្ឋភាពក្នុងប្រទេសជប៉ុន
ទិដ្ឋភាពក្នុងប្រទេសជប៉ុន
ទិដ្ឋភាពក្នុងប្រទេសជប៉ុន
គ្រូពេទ្យធ្វើការយកសំណាកតេស្តកូវីដ១៩
គ្រូពេទ្យធ្វើការយកសំណាកតេស្តកូវីដ១៩
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T