មកស្គាល់តារាចម្រៀងល្បីៗនាពេលបច្ចុប្បន្ន ដែលធ្លាប់ជ្រកកោននៅក្នុងផលិតកម្មរ៉ក់

//s9.kh1.co/27/275ac720911430f5ba118b6a7b7382a98ebb82da.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រិយមិត្តប្រហែលជានៅចាំបានយ៉ាងច្បាស់ថា ផលិតកម្មរ៉ក់ គឺជាផលិតកម្មមួយដ៏ល្បីល្បាញខ្លាំងកាលពីកំឡុងឆ្នាំ២០០៨ ដែលផ្តោតទៅលើការផលិតបទចម្រៀងនិពន្ធថ្មីទាំងស្រុង ហើយក៏ជាផលិតកម្មទីមួយនៅក្នុងប្រទេសដែលមិនយកលំនាំសាច់ភ្លេងពីបរទេសមកកែសម្រួលនោះដែរ។

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជានៅចាំបានយ៉ាងច្បាស់ថា ផលិតកម្មរ៉ក់ គឺជាផលិតកម្មមួយដ៏ល្បីល្បាញខ្លាំងកាលពីកំឡុងឆ្នាំ២០០៨ ដែលផ្តោតទៅលើការផលិតបទចម្រៀងនិពន្ធថ្មីទាំងស្រុង ហើយក៏ជាផលិតកម្មទីមួយនៅក្នុងប្រទេសដែលមិនយកលំនាំសាច់ភ្លេងពីបរទេសមកកែសម្រួលនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញតារាចម្រៀងជាច្រើននៅក្នុងផលិតម្មរ៉ក់ សុទ្ធសឹងតែមានសមត្ថភាព និងកើតចេញពីកម្មវិធីប្រឡង Rock Star យ៉ាងសម្រិតសម្រាំងជាទីបំផុតទើបទទួលបានឱកាសចូលច្រៀងនៅក្នុងផលិតកម្មមួយនេះ។

គួរឱ្យដឹងផងដែរថា បើគិតមកដល់សព្វថ្ងៃនេះមានតារាចម្រៀងជាច្រើនដែលកើតចេញពីផលិតកម្មរ៉ក់ ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈដែលពួកគេបានចូលទៅជ្រកកោននៅក្នុងផលិតកម្មផ្សេងៗដូចជា៖

១. លោក ខាន់ ជែមស៍ បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតម្មសាន់ដេ។

លោក ខាន់ ជែមស៍
លោក ខាន់ ជែមស៍

២. កញ្ញា ផន ស្រីខួច បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតម្មហង្សមាស។

កញ្ញា ផន ស្រីខួច
កញ្ញា ផន ស្រីខួច

៣. អ្នកនាង សួស វីហ្សា បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតម្មហង្សមាស។

អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា

៤. កញ្ញា យូរី បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតម្មហង្សមាស

កញ្ញា យូរី
កញ្ញា យូរី

៥. កញ្ញា ខៀវ ដាឡិច បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតម្ម M

កញ្ញា ខៀវ ដាឡិច
កញ្ញា ខៀវ ដាឡិច

៦. អ្នកនាង ឱក សុគន្ធកញ្ញា បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតម្មហង្សមាស ខណៈដែលអ្នកនាងក៏ធ្លាប់បានចូលច្រៀងនៅក្នុងផលិតកម្មរ៉ក់ មួយរយៈពេលផងដែរមុននឹងផ្លាស់ប្តូរទ្រនំ៕

អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
ផន ស្រីខួចឱក សុគន្ធកញ្ញាសួស វីហ្សាខាន់ ជេមស៍យូរី
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T