មកស្គាល់ឈ្មោះ និងទីតាំងរបស់ទន្លេដែលវែងជាងគេទាំង១០ក្នុងពិភពលោក

//s9.kh1.co/35/352573a1c2be3643b8a16cef603f1153137ebcd7.jpeg
យល់ដឹង

 ០៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកស្គាល់ឈ្មោះ និងទីតាំងរបស់ទន្លេដែលវែងជាងគេទាំង១០ក្នុងពិភពលោក

បរទេស៖ នៅក្នុងពិភពលោកដ៏ធំរបស់យើង មានទន្លេចំនួន៧៦ដែលមានទីតាំងនៅគ្រប់ជ្រុងក្នុងលោក។ មនុស្សជាច្រើនគិតថា ទន្លេហូរពីទិសខាងជើង ទៅទិសខាងត្បូង ប៉ុន្តែមិនប្រាកដឡើយ។ មានទន្លេ៤ក្នុងចំណោមទន្លេដែលវែងជាងគេទាំង១០ ដែលហូរពីទិសខាងត្បូង ទៅទិសខាងជើង។ ឥលូវនេះ យើងមកតាមដានទាំងអស់គ្នាអំពីទន្លេដែលវែងជាងគេទាំង១០ ក្នុងពិភពលោក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ទន្លេនីល (Nile River)

ទីតាំង ទន្លេនីល 
ទីតាំង ទន្លេនីល 

ទន្លេនីល ជាទន្លេដែលវែងជាងគេលំដាប់ទី១ក្នុងពិភពលោក ដែលមានប្រវែងសរុប ៦៦៥០គីឡូមែត្រ។ ទន្លេនេះមានទីតាំងស្ថិតនៅក្នុងទ្វីបអាហ្រិកហូរកាត់១១ប្រទេសមានដូចជា ប្រទេសអេស្សុីប សាធារណរដ្ឋកុងហ្គោ សូដង់ខាងត្បូង អេត្យូពី អេរីទ្រា សូដង់ អ៊ូហ្គង់ដា តង់ហ្សានី កេនយ៉ា រ៉ាន់ដា និងប្រទេសប៊ូរុនឌី។

ទី២. ទន្លេអាម៉ាហ្សូន (Amazon River)

ទីតាំងទន្លេ អាម៉ាហ្សូន 
ទីតាំងទន្លេ អាម៉ាហ្សូន 

ទន្លេអាម៉ាហ្សូនជាទន្លេវែងជាងគេលំដាប់ទី២ ដែលមានប្រវែង ៦៥៧៥គីឡូម៉ែត្រ។ ទន្លេនេះមានទីតាំងស្ថិតនៅទ្វីបអាមេរិខាងត្បូង និងហូរកាត់៧ប្រទេសមានដូចជា ប្រទេសប្រេសុ៎ីល ប៉េរូ បូលីវី កូឡុំប៊ី អេក្វាឌ័រ វេណេហ្សុយឡា និងប្រទេសហ្គាយយ៉ាណា។ 

ទី៣. ទន្លេ Yangtze 

ទីតាំងទន្លេ Yangtze 
ទីតាំងទន្លេ Yangtze 

ទន្លេ Yangtze ជាទន្លេវែងជាងគេលំដាប់ទី៣ ដែលមានប្រវែង ៦៣០០គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាស៊ី និងស្ថិតនៅក្នុងប្រទេសចិន។ 

ទី៤. ទន្លេ Mississippi 

ទីតាំងទន្លេ Mississippi 
ទីតាំងទន្លេ Mississippi 

ទន្លេ Mississippi ជាទន្លេវែងជាងគេទី៤ក្នុងពិភពលោក ដែលមានប្រវែង ៦២៧៥គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង និងហូរកាត់២ប្រទេស គឺសហរដ្ឋអាមេរិក និងកាណាដា។ 

ទី៥. ទន្លេ Yenisei 

ទីតាំងទន្លេ Yenisei 
ទីតាំងទន្លេ Yenisei 

ទន្លេ Yenisei ជាទន្លេដែលវែងជាងគេលំដាប់ទី៥ក្នុងពិភពលោក ដែលមានប្រវែង ៥៥៣៩គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាស៊ី និងហូរកាត់២ប្រទេស គឺប្រទេសរុស្សុ៎ី និងម៉ុងហ្គោលី។ 

ទី៦. ទន្លេលឿង (Yellow River) 

ទីតាំងទន្លេ លឿង 
ទីតាំងទន្លេ លឿង 

ទន្លេលឿងជាទន្លេដែលវែងជាងគេលំដាប់ទី៦ ដែលមានប្រវែង ៥៤៦៤គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាស៊ី និងស្ថិតនៅក្នុងប្រទេសចិន។ 

ទី៧. ទន្លេ Ob-Irtysh 

ទីតាំងទន្លេ Ob-Irtysh 
ទីតាំងទន្លេ Ob-Irtysh 

ទន្លេ Ob-Irtysh ជាទន្លេវែងជាងគេលំដាប់ទី៧ក្នុងពីភពលោក ដែលមានប្រវែង៥៤១០គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាស៊ី និងហូរកាត់៤ប្រទេស មានដូចជាប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន ចិន និងម៉ុងហ្គោលី។ 

ទី៨. ទន្លេ ប៉ារ៉ាណា (Parana River)

ទីតាំងទន្លេ ប៉ារ៉ាណា 
ទីតាំងទន្លេ ប៉ារ៉ាណា 

ទន្លេប៉ារ៉ាណា ជាទន្លេវែងជាងគេលំដាប់ទី៨ក្នុងពិភពលោក ដែលមានប្រវែង៤៨៨០គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង និងហូរកាត់ចំនួន៥ប្រទេសមានដូចជា ប្រទេសប្រស៊ីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ បូលីវី និងប្រទេសអ៊ុយរ៉ាហ្គាយ។ 

ទី៩. ទន្លេ កុងហ្គោ (Congo River)

ទីតាំងទន្លេ កុងហ្គោ 
ទីតាំងទន្លេ កុងហ្គោ 

ទន្លេកុងហ្គោ ជាទន្លេវែងជាងគេលំដាប់ទី៩ក្នុងពិភពលោក ដែលមានប្រវែង ៤៧០០គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាហ្រ្វិក និងហូរកាត់ចំនួន៨ប្រទេសមានដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋអាហ្វ្រិកកណ្តាល អង់កូឡា តង់ហ្សានី ហ្សាំប៊ី សាធារណរដ្ឋកុងហ្គោ កាមេរូន និងប្រទេសប៊ូរុនឌី។ 

ទី១០. ទន្លេ អាម័រ (Amur River)

ទីតាំងទន្លេ អាម័រ 
ទីតាំងទន្លេ អាម័រ 

ទន្លេអាម័រ ជាទន្លេវែងជាងគេលំដាប់ទី១០ក្នុងពិភពលោកដែលមានប្រវែង៤៤៨០គីឡូម៉ែត្រ។ ទន្លេនេះស្ថិតនៅក្នុងទ្វីបអាស៊ី និងហូរកាត់ចំនួន៣ប្រទេសគឺ ប្រទេសរុស្សុ៎ី ប្រទេសចិន និងម៉ុងហ្គោលី៕


Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T