អាជ្ញាធរកុងគោ ​បង្ហាញការព្រួយបារម្ភ ចំពោះមនុស្សដែលបាត់ខ្លួន ជាង៤០នាក់ បន្ទាប់ពីទូកលិចមួយគ្រឿង

//s9.kh1.co/b6/b69a46bcfe2b1aadde553f7a991f9b4bf089c63a.jpg
សង្គម

 ០៧-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរនៅភាគខាងកើតប្រទេសកុងគោ បានសម្តែងការព្រួយបារម្ភថាមនុស្សជាង ៤០នាក់ដែលបាត់ខ្លួនអាចនឹងស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍លិចទូកនៅបឹង Kivu ទាំងយប់

កុងគោ៖ មន្ត្រីប្រទេសកុងគោបានប្រាប់ឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថា អាជ្ញាធរនៅភាគខាងកើតប្រទេសកុងគោ បាន​បង្ហាញការព្រួយបារម្ភថាមនុស្សជាង ៤០នាក់ដែលបាត់ខ្លួន គឺអាចនឹងស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍លិចទូកមួយ ស្ថិតនៅបឹង Kivu 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលោក Delphin Birimbi ប្រធានក្រុមសង្គមស៊ីវិលនៅទីក្រុង Kalehe បានឲ្យដឹងថា ក្នុងនោះមាន ៥៦នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយសាកសព ៣នាក់ ត្រូវបានរកឃើញ និងមនុស្សជាង ៤០ នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ។ លោកបានបន្ថែមថា​ ទូកដែលលិចខាងលើនេះ មានផ្ទុកមនុស្សមិនលើស​ពី ១០០នាក់នោះទេ។

គួរជម្រាបដែរថា គ្រោះមហន្តរាយទូកលិច​នៅប្រទេសកុងគោ គឺ​តែងកើតមានជាញឹកញាប់ ដោយសារកត្តានាវាដាក់មនុស្ស និងទំនិញលើសចំណុះ។​ ម្យ៉ាងវិញទៀត បណ្តាញផ្លូវថ្នល់ក៏​មានការ​លំបាកសំរាប់ធ្វើដំណើរ ហើយជារឿយៗវាស្ថិតនៅក្រោមការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធ។ ដូច្នេះទើបមនុស្សនាំគ្នាធ្វើដំណើរតាមផ្លូវទឹកវិញ ទោះបីមានហានិភ័យអាចលង់ទឹកក៏ដោយ៕

ទិដ្ឋភាពដឹកសាកសពអ្នកលង់ទឹក
ទិដ្ឋភាពដឹកសាកសពអ្នកលង់ទឹក
ទិដ្ឋភាពបឹង Kivu
ទិដ្ឋភាពបឹង Kivu
ទីតាំងបឹង Kivu
ទីតាំងបឹង Kivu
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T