និស្សិតផ្នែកពាណិជ្ជកម្មជនជាតិអាឡឺម៉ង់បីនាក់ ផ្ដល់សេវាផ្លូវភេទមិនគិតថ្លៃ ដល់និសិ្សតនារី ដែលមានភាពតានតឹងពីការសិក្សា ដោយពួកគេអះអាងថាសេវាកម្ម របស់ពួកគេអាចជួយបណ្ដេញភាពតានតឹង និង ជួយឲ្យការសិក្សាអតិថិជន ទទួលលទ្ធផលល្អ។ គេក៏អះអាងថា ពួកគេសុទ្ធតែមានជំនាញខាងផ្លូវភេទ មិនឲ្យអតិថិជនខកចិត្តឡើយ ។

និសិ្សតទាំងបី​ មានឈ្មោះហៅក្រៅ Christopher, Oskar និង Markus ពួកគេបានដើរបិទផ្ទាំងផ្សព្វផ្សាយសេវារបស់គេ ពេញបរិវេនសាលា ដោយមានពាក្យស្លោកថា លទ្ធផលសិក្សាល្អដោយសារការរួមភេទល្អ ។ ថ្វីត្បិតសិស្សភាគច្រើន សើចចំអកដល់សេវាកម្មរបស់ពួកគេ ពួកគេបានទទួលសារ ពីសិស្សស្រី ដែលចាប់អារម្មណ៍ ជិតមួយរយនាក់មកហើយ ហើយមានសិស្សស្រី ៩ នាក់បានកក់ពួកគេទុករួចទៅហើយ ។ និស្សិតប្រុសទាំងបី បានអះអាងថា បានបម្រើសិស្សស្រីដល់ទៅ ៥ នាក់រួចមកហើយ តាំងពីចាប់ផ្ដើមមិនបានប៉ុន្មានផង។

ប៉ុន្ដែពួកគេមិនទទួលបម្រើរាល់អតិថិជនទេ ពួកគេម្នាក់ នឹងទៅជួបអតិថិជនតាមការណាត់ រួចជជែកគ្នា និង មើលរូបរាង បើគេមិនពេញចិត្ត មិនមានអារម្មណ៍ គេមានសិទ្ធិ អាចដើរចេញដោយមិនផ្ដល់សេវាកម្ម។ ឡូយមែន!

និសិ្សតស្រី Lisa (ឈ្មោះក្រៅ) អាយុ ២៣ ឆ្នាំដែលជាអតិថិជនទីមួយ បានប្រាប់ថាសេវាកម្មរបស់ពួកគេ មិនមានបញ្ហាអ្វីឡើយ ។ ថ្វីត្បិតតែគេទាំងបីអះអាងថា ជាអ្នកជំនាញលើគ្រែ សេវាកម្មរបស់គេ មិនផ្ដល់សេវារួមភេទដែលហួសហេតុ ដូចក្នុងរឿងអាសអាភាសទេ គ្រាន់តែជាការងារលើគ្រែធម្មតាៗ ដែលទទួលការផ្សព្វផ្សាយពេញសាលា។

សង្ឃឹមថាសេវានេះមិនមាននៅស្រុកខ្មែរទេ បើទោះជាមានក៏ ខ្មែរឡូត មិនជឿថាមានអតិថិជនទេ។ តើប្រិយមិត្តមានមតិយ៉ាងណាចំពោះសេវាកម្ម និង ជនទាំងបីនេះ? តើគេគ្រាន់តែចង់សប្បាយផ្ទាល់ខ្លួន ឬ ពិតជាចង់ជួយស្រោចស្រង់និសិ្សតស្រីៗដែលរងគ្រោះដោយភាពតានតឹងពីការសិក្សា?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]