ជាថ្មីម្តងទៀត អ៊ីស្រាអែល បាញ់មីស៊ីលជាច្រើនគ្រាប់ ចូល​ក្នុងតំបន់ភាគខាងត្បូង​ប្រទេសស៊ីរី (មានវីដេអូ)

//s9.kh1.co/14/14ddc6e7f8d0a820d047d10a039f6fb34bd32c8f.jpg
សង្គម

 ០៧-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ៊ីស្រាអែលបានវាយប្រហារជាថ្មីម្តងទៀតមកលើភាគខាងត្បូងនៃប្រទេសស៊ីរី ដោយប្រើមីស៊ីលជាច្រើនគ្រាប់បាញ់សំដៅមកលើមូលដ្ឋានបដិវត្តន៍របស់អ៊ីរ៉ង់

ស៊ីរី៖ ទូរទស្សន៍​រដ្ឋប្រទេសស៊ីរីបានរាយការណ៍​ថា អ៊ីស្រាអែលបានវាយប្រហារជាថ្មីម្តងទៀតមកលើតំបន់ភាគខាងត្បូងនៃប្រទេសស៊ីរីកាលពីថ្ងៃពុធម្សិលមិញនេះ ហើយវាជាការវាយប្រហារលើកទី៣ ក្នុងរយៈពេលជិត ១០ ថ្ងៃមកនេះ ដោយប្រើមីស៊ីលជាច្រើនគ្រាប់បាញ់សំដៅមកលើមូលដ្ឋានរបស់ក្រុមបដិវត្តន៍របស់អ៊ីរ៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ការវាយប្រហារខាងលើនេះ បា​នកើតឡើងនៅ​តំបន់ជាយក្រុង al-Kisweh ​ភាគខាងត្បូង​រដ្ឋធានី Damascus ហើយវាគឺជាមូលដ្ឋានយោធាដែលត្រូវបានគ្រប់គ្រងដោយក្រុម Hezbollah នៃប្រទេសលីបង់​​ គាំទ្រដោយអ៊ីរ៉ង់។

អ្នកនាំពាក្យយោធាមួយរូបបានប្រាប់ឱ្យដឹងថា មីស៊ីលដែលហោះកាត់តំបន់ Golan Heights បានតម្រង់គោលដៅមកលើទីតាំងជាច្រើនកន្លែងក្នុងប្រទេសស៊ីរី ហើយប្រព័ន្ធការពារដែនអាកាសក្នុងប្រទេសស៊ីរី ក៏បានបាញ់ទម្លាក់មីស៊ីលទាំងនោះជាច្រើនគ្រាប់ផងដែរ។

គួរជម្រាបដែរថា ចំពោះការវាយប្រហារខាងលើនេះ គឺនៅមិនទាន់មានការអត្ថាធិប្បាយពីសំណាក់អ្នកនាំពាក្យយោធារបស់អ៊ីស្រាអែលនៅឡើយទេ។ ប៉ុន្តែសេនាធិការកងទ័ពការពារជាតិអ៊ីស្រាអែល លោក Aviv Kochavi បាននិយាយកាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកាត់បន្ថយមូលដ្ឋានរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី៕

ទិដ្ឋភាពពេលអ៊ីស្រាអែលបាញ់គ្រាប់មីស៊ីល
ទិដ្ឋភាពពេលអ៊ីស្រាអែលបាញ់គ្រាប់មីស៊ីល
តំបន់ al-Kisweh
តំបន់ al-Kisweh
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T