គំនរផ្លាស្ទិករាប់ម៉ឺនតោន កំពុងគំរាមកំហែងដល់ទំនប់វារីអគ្គិសនីមួយក្នុងប្រទេសស៊ែប៊ី

//s9.kh1.co/09/097b27dd9a16e0d73959c938fd2b947790994c2c.jpg
សង្គម

 ០៧-មករា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គំនរផ្លាស្ទិករាប់ម៉ឺនបានគំរាមកំហែងដល់រោងចក្រវារីអគ្គិសនីមួយក្នុងប្រទេសស៊ែប៊ី ហើយឥឡូវនេះ រដ្ឋមន្ត្រីបរិស្ថានបានបញ្ជាឱ្យមានធ្វើការសំអាតជាបន្ទាន់នៅចុងសប្តាហ៍នេះ

ស៊ែប៊ី៖ យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា គំនរផ្លាស្ទិករាប់ម៉ឺនតោនបាននឹងកំពុងគំរាមកំហែងដល់រោងចក្រវារីអគ្គិសនីមួយក្នុងប្រទេសស៊ែប៊ី ហើយឥឡូវនេះ រដ្ឋមន្ត្រីបរិស្ថានបានបញ្ជាឱ្យ​ធ្វើការសំអាតជាបន្ទាន់នៅចុងសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេបានពិនិត្យរកឃើញថា គំនរសំរាម​ដ៏សម្បើម​ កំពុងអណ្តែតស្ទើរតែពាសពេញបឹង Potpecko នៅក្នុងប្រទេសស៊ែប៊ី ជាប់ទៅនឹងទំនប់ទឹក។ សកម្មជនបរិស្ថានលោក Sinisa Lakovic ក៏បានប្រាប់ឱ្យដឹងដែរថា គំនរសំរាមក្នុងទំនប់ខាងលើនេះ គ្របដណ្ដប់លើដីប្រមាណជា ២០,០០០ ម៉ែត្រគូប ដោយភាគច្រើនវាហូរចេញពីកន្លែងចាក់សំរាមបញ្ច្រាសនឹងដងទន្លេ Lim។​

​លោក Sinisa Lakovic ​បានគូសបញ្ជាក់បន្ថែមទៀតថា៖

រឿងនេះមិនមែនជាបញ្ហាទើបតែកើតមានថ្មីៗនោះទេ ប៉ុន្តែវាជាបញ្ហាមួយដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារតែកន្លែងចាក់សំរាមគ្មានសណ្ដាបធ្នាប់ និងអនាម័យ។

Sinisa Lakovic

គួរជម្រាបដែរថា ប្រទេសស៊ែប៊ីដែលកំពុងងើបឡើងវិញពីសង្គ្រាមនិងវិបត្តិសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ ១៩៩០ គឺមិនបានចូលរួមចំណែកពេញលេញ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននោះទេ ដោយសារតែបញ្ហាកង្វះផ្នែកមូលធន៕

ទិដ្ឋភាពសំរាមនៅបឹង Potpecko
ទិដ្ឋភាពសំរាមនៅបឹង Potpecko
ទិដ្ឋភាពសំរាមនៅបឹង Potpecko
ទិដ្ឋភាពសំរាមនៅបឹង Potpecko
ទិដ្ឋភាពសំរាមនៅបឹង Potpecko
ទិដ្ឋភាពសំរាមនៅបឹង Potpecko
ទិដ្ឋភាពសំរាមនៅបឹង Potpecko
ទិដ្ឋភាពសំរាមនៅបឹង Potpecko
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T