មានប្រយោជន៍!បង្វែរអារម្មណ៍ មកស្វែងយល់ពីសម្រស់នាដ្តការីខ្មែរ និងទម្រង់សិល្ប:របាំខ្មែរ

//s9.kh1.co/08/086d9cdb94797bfe7603501f99114f12d210a500.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វប្បធម៌ជាតិរលត់ជាតិនោះរលាយ​ វប្បធម៌ជាតិដ៏សែនពណ្ណរាយជាតិនោះសែនថ្កុំថ្កើងរុងរឿង

ភ្នំពេញ: របាំខ្មែរ គឺជាទម្រង់សិល្ប;សក្ការ:មួយបែបដែលត្រូវបានរាំដើម្បីឧទ្ទិសដល់អទិទេព ឬទេវរាជា ព្រមទាំងត្រូវបានរាំដើម្បីសុំសេចក្តីសុខជូនជាតិមាតុភូមិ និងប្រជារាស្រ្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិល្ប;របាំខ្មែរគឺជាការរាំដែលបង្ហាញពីអត្តសញ្ញាណជាតិ ព្រមទាំងមានច្រើនសណ្ឋាន ច្រើនបែប ទន់ភ្លន់ បត់បែន ប្រកបដោយថាមពលចេញពីជម្រៅក្រដៅដួងចិត្តនៃនាដ្តការ ឬអ្នករបាំដែលរាំប្រកបដោយទេពកោសល្យ និងជំនាញយ៉ាងបុិនប្រសព្វ។

ល្ខោនខោល
ល្ខោនខោល

របាំខ្មែរ​មានទាំងអស់សរុបចំនួន ៨២ របាំ ដែលក្នុងនោះមានរបាំខ្សែររឿងចំនួន ៣៥ របាំ ។ ហើយរបាំដែលរស់ឡើងវិញមានសរុបចំនួន ៥៤ របាំ និង​ បាត់បង់ចំនួន ២៨ របាំ។  របាំខ្សែរឿងដែលរស់ឡើងវិញមានចំនួន ២១ របាំ និង របាំខ្សែររឿងដែលបាត់បង់មានចំនួន ១៤ របាំ ។

ដោយផ្អែកលើភាពមហស្ចារ្យនៃទម្រង់សិល្ប;របាំខ្មែរនេះហើយ ទើបនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ របាំព្រះរាជទ្រព្យត្រូវបានអង្គការយូនីស្កូ ដាក់បញ្ចូលជាសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនោះពិតជាតម្លៃនៃមោទនភាពជាតិ។

របាំព្រះរាជទ្រព្យត្រូវបានអង្គការយូនីស្កូ ដាក់ជាសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិ
របាំព្រះរាជទ្រព្យត្រូវបានអង្គការយូនីស្កូ ដាក់ជាសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិ

ខាងក្រោមនេះជាកម្រងរូបភាពមួយចំនួនរបស់នាដ្តការីខ្មែរ

នាដ្តការីខ្មែរ
នាដ្តការីខ្មែរ
នាដ្តការីខ្មែរ
នាដ្តការីខ្មែរ
នាដ្តការីខ្មែរ
នាដ្តការីខ្មែរ
នាដ្តការី
នាដ្តការី
នាដ្តការីខ្មែរ
នាដ្តការីខ្មែរ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T