អ៊ុក សុវណ្ណារី ក្មេងពិត តែសមត្ថភាពពេញខ្លួន

//s9.kh1.co/f4/f4a4e011a76383496127ac4efc5e744126d479fa.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បោះជំហានដំបូងត្រឹមតែជាបេក្ខជនប្រឡងចម្រៀង The Voice Kids Cambodia តែឥឡូវ ប្រែក្លាយខ្លួនជាតារាចម្រៀងដ៏លេចធ្លោ។

កម្ពុជា៖ ប្រសិនបើនឹកដល់ឈ្មោះ អ៊ុក សុវណ្ណារី ប្រិយមិត្តហ្វេនៗ​ ប្រាកដជាស្គាល់ច្បាស់ណាស់ ថាតើកញ្ញា អ៊ុក សុណ្ណារី មកពីណា នៅឯណា និង បច្ចុប្បន្នជានរណាផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រលឹកដល់ប្រវត្តិកញ្ញា អ៊ុក សុវណ្ណារី ដំបូងឡើយ ជាអតីតបេក្ខជនប្រឡងចម្រៀង " The Voice Kids Cambodia​" រដូវកាលទី១។ កញ្ញាគឺជាអតីតកូនក្រុមរបស់តារាចម្រៀងដ៏ឆ្នើម អ្នកនាង សុគន្ធ នីសា នៅពេលដែរ សុវណ្ណារី ត្រូវបានគេវាយតម្លៃថា នឹងទទួលនូវគាំទ្រជាច្រើន និង មានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញក្នុងសង្គមសិល្បៈ ព្រោះចម្រៀងរបស់នាងមួយៗបានចាក់ទម្លុះបេះដូងអ្នកស្តាប់ ឱ្យអន្លង់អន្លោចទៅតាមសាច់រឿងនៃបទចម្រៀង ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ ចម្រៀងរបស់នាងភាគច្រើន ត្រូវបានអ្នកស្តាប់ធ្លោយមាត់គ្រប់គ្នាៗថាពិរោះ និង ចាក់ដោតដោយបានឆ្លុះបញ្ចាំងទៅនឹងតថភាពសង្គមពិតៗទៀតផង។

ជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម Galaxy  កញ្ញា អ៊ុក សុវណ្ណារី ត្រូវបានទទួលគេស្គាល់ និង សារទរក្នុងចម្រៀងមួយដែលមានចំណងជើងថា “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” ទាំងជាតារាចម្រៀង និង តួសម្តែងក្នុងបទចម្រៀងនោះ ដែលពេលនោះ កញ្ញាបានទទួលការគាំទ្រយ៉ាងសម្បើម ពីប្រិយមិត្តអ្នកគាំទ្រដោយបានសរសើរមិនដាច់ពីមាត់ថា សម្តែងសមឥតខ្ចោះបូករួមជាមួយសម្លេងដ៏ពីរោះ។ គួរបញ្ជាក់ផងដែរថា ដែរបទចម្រៀងបង្កប់អត្ថន័យស្នេហាដ៏ជ្រាលជ្រៅ​ ទាំងផ្អែមល្ហែម និង​ ល្វីងជូរចត់ ដែលជាស្នាដៃនិពន្ធដោយលោក យឹម តាស្រង់។ 

ជាក់ស្តែង កញ្ញា អ៊ុក សុវណ្ណារី នៅក្មេងពិត តែពោរពេញទៅសមត្ថភាព និង​ ដុងពីកំណើត ពោលគឺកញ្ញាមានសមត្ថភាពច្រៀងបានទាំង ចម្រៀងសម័យ និង​ បុរាណ ហើយថែមទាំងចម្រៀងជាគូរឆ្លើយឆ្លងបានទាំងព្រម បូករួមជាសម្រស់ស្រស់ស្អាតគួរជាទីស្រលាញ់ ហើយគួបផ្សំជាមួយទេពកោសល្យសម្តែង បានយ៉ាងសមសួនទៀតផង ដែលជាកត្តាមួយធ្វើឱ្យកញ្ញាឈរជើង ជាតារាចម្រៀងដ៏ឆ្នើមមួយរូបប្រចាំផលិតកម្ម Galaxy ។ 

គួររលឹកផងដែរ គិតមកទល់ពេលនេះ កញ្ញាបានបង្ហាញស្នាដៃទឹកដមក្នុងចម្រៀងជាច្រើនបទគួរឱ្យកត់សំគាល់  ជាងនោះទៅទៀតនោះ រាល់ស្នាដៃចម្រៀងរបស់កញ្ញាជានិច្ចជាកាល បានទទួលនូវការគាំទ្រស្វាគមន៍យ៉ាងច្រើនកោះករពីសំណាក់អ្នកស្តាប់គ្រប់មជ្ឈដ្ធាន។

នេះហើយស្តែងឱ្យឃើញពីសមិទ្ធផលជោគជ័យ និង ជាមោទកភាព ដែលកញ្ញាចម្រៀងវ័យក្មេងរូបនេះ សម្រេចបានទាំងខ្លួននៅក្មេងខ្ចី៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T