អ្នកស្រី Lu Sierra ដាក់ឲ្យចំៗ ដល់អ្នកដែល រិះគន់MISS UNIVERSE​ ដែលមានកម្ពស់ទាបៗ ថា... (មានវីដេអូ)

//s9.kh1.co/8a/8abd5709c9254eeaf1b4957f2c16403a6c349313.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កើតមកមានកម្ពស់ខ្ពស់ទាបមិនសំខាន់ តែសំខាន់នៅពេលអ្នកស្លាប់ទៅវិញ តើអ្នកមានចំណេះដឹងប៉ុន្មានក្នុងខ្លួន

កម្សាន្ត: កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាល(Miss Universe )គឺជាវេទិកាប្រកួតប្រជែងទៅលើផ្នែកសម្រស់ និងចំណេះដឹងដ៏ធំល្បីល្បាញមួយនៅលើសកលលោកយើងនេះ។ ហើយកម្មវិធីនេះ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំដែលកាលណោះមានឈ្មោះថា (International Pageant of Pulchritude) ដែលគិតមកទល់ពេលបច្ចុប្បន្នមានអាយុកាលប្រមាណជាងជិតមួយសតវត្សរ៍ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះខ្សែវីដេអូមួយរបស់អ្នកស្រី Lu Sierra ដែលជាក្រុមការងាររបស់ស្ថាប័នបវរកញ្ញាចក្រវាល Miss Universe ផងដែរនោះ បានថាឲ្យចំៗ ដល់អ្នកដែលតែងរិះគន់បវរកញ្ញា ដែលមកពីបណ្តាប្រទេសមួយចំនួនដែលមានកម្ពស់ទាប។

កម្មវិធី​  Miss Universe
កម្មវិធី​  Miss Universe

ក្នុងនោះ អ្នកស្រីបាននិយាយថាឲ្យចំៗដោយសង្កត់ធ្ងន់ថា ឈប់គិតពីរឿងកម្ពស់ តែបែរមកគិតពីការនិយាយ ឬការផ្តល់នូវបទសម្ភាសន៍គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះយើងត្រូវការនិយាយសន្ទនាវិញ។ អ្នកស្រីបាននិយាយពាក្យនេះថា៖

Stop with the height stuff ​ ឬមួយន័យជាខេមរភាសាថា (ឈប់ជាមួយនឹងអ្វីៗដែលខ្ពស់)

Lu Sierra
អ្នកស្រី LU SIERRA 
អ្នកស្រី LU SIERRA 

ផ្អែកលើវិដេអូនេះអាចឲ្យយើងបានដឹងថា ការប្រកួតMiss Universe មិនមែនផ្តោតសំខាន់តែទៅលើផ្នែកសម្រស់តែមួយមុខនោះទេ តែសំខាន់បេក្ខជនចូលរួមប្រកួតទាំងអស់ ត្រូវតែមានចំណេះដឹងទូទៅ និងស្មារតីនៃការបេ្តជ្ញាចិត្តក្នុងការជួយដល់ពិភពលោក ក្នុងនាមជាបវរកញ្ញាកម្រិតចក្រវាល៕

នេះជាវីដេអូទាំងស្រុងរបស់អ្នកស្រី Lu Sierra ៖
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T