មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន ប្រាប់ថាផែនការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំរបស់លោកត្រូវទទួលបរាជ័យ

//s9.kh1.co/73/73a1a7bc0807a7046f8dc3375807ae6eba94c928.jpg
សង្គម

 ០៦-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា ផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំរបស់លោក ត្រូវទទួលបរាជ័យ​ស្ទើរតែគ្រប់វិស័យទាំងអស់

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយ KCNA របស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា ផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំរបស់លោក ត្រូវទទួលបរាជ័យ​ស្ទើរតែគ្រប់វិស័យទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីផ្តើមនៃសុន្ទរកថា លោក គីម បានគូសបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានទទួលជោគជ័យលើការពង្រឹងអំណាច ដោយលោកសំដៅទៅលើភាពជឿនលឿនផ្នែកយោធា​ ដែលមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងបានធ្វើតេស្តជោគជ័យក្នុងឆ្នាំ ២០១៧ ហើយវាមានសមត្ថភាពអាចវាយប្រហារដល់ទឹកដីអាមេរិកបាន។ ប៉ុន្តែគួរឱ្យសោកស្តាយចំពោះផែនការសេដ្ឋកិច្ច ៥ឆ្នាំ​ ដែលលោក គីម បានដាក់ចេញក្នុងឆ្នាំ​២០១៦កន្លងទៅនេះ គឺមិនបានដល់គោលដៅ​ដូចលោកចង់បាននោះទេ។ ដូចនេះហើយលោកបានអំពាវនាវឱ្យកូរ៉េខាងជើង ត្រូវពឹងលើខ្លួនឯងឱ្យកាន់តែខ្លាំងជាងមុន។

លើសពីនេះ លោក គីម បានព្យាយាមជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេស ប៉ុន្តែដោយសារការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ រួមជាមួយនឹងការផ្ទុះឡើងនៃវីរុសកូវីដ១៩​ ​ក៏ដូចជាទឹកជំនន់ធ្ងន់ធ្ងរផងនោះ ទើបធ្វើឱ្យប្រទេសកូរ៉េខាងជើងពិបាកស្តាសេដ្ឋកិច្ចជាតិ។

គួរជម្រាបដែរថា ជំនួបនយោបាយដ៏កម្រមានមួយនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិជាច្រើន ស្របពេលលោកត្រូវបានគេរំពឹងថា នឹងបង្ហាញពីផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំថ្មី ដោយមានដោះស្រាយនូវទំនាក់ទំនងអន្តរកូរ៉េ និងនយោបាយការបរទេស៕

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន
ទិដ្ឋភាពជំនួបនយោបាយក្នុងប្រទេសកូរ៉េខាងជើង
ទិដ្ឋភាពជំនួបនយោបាយក្នុងប្រទេសកូរ៉េខាងជើង
ទិដ្ឋភាពជំនួបនយោបាយក្នុងប្រទេសកូរ៉េខាងជើង
ទិដ្ឋភាពជំនួបនយោបាយក្នុងប្រទេសកូរ៉េខាងជើង
ទិដ្ឋភាពជំនួបនយោបាយក្នុងប្រទេសកូរ៉េខាងជើង
ទិដ្ឋភាពជំនួបនយោបាយក្នុងប្រទេសកូរ៉េខាងជើង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T