ស្ងាត់ៗ Constance Wu បានផ្តល់កំណើតដល់កូនស្រីយ៉ាងមានក្ដីសុខ នៅសហរដ្ឋអាមេរិក

//s9.kh1.co/7f/7fafd48b5701b8d03dc03181f68f0ec78f1a5ad4.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តួឯកស្រីក្នុងរឿង Crazy Rich Asians បានផ្តល់កំណើតកូនស្រីក្នុងកំឡុងពេលមានជំងឺរាត្បាតយ៉ាងមានក្ដីសុខ

ហុងកុង៖ យោងតាមការបញ្ជាក់ដោយអ្នកគ្រប់គ្រងរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ តួឯកស្រីក្នុងរឿង Crazy Rich Asians នាង Constance Wu បានផ្តល់កំណើតកូនស្រីរបស់នាងយ៉ាងស្ងាត់ស្ងៀមនៅរដូវក្តៅនេះ។ ឪពុករបស់ទារកគឺជាមិត្តប្រុសរបស់នាងឈ្មោះ Ryan Kattner ដែលមានឈ្មោះក្រៅហៅថា Honus Honus ជាតន្ត្រីករនិងជាអ្នកនិពន្ធរឿង។ តារាសម្តែងវ័យ ៣៨ ឆ្នាំរូបនេះមិនដែលប្រកាសពីការមានផ្ទៃពោះរបស់នាងទេ ហើយបានជ្រើសរើសរីករាយនឹងភាពជាម្តាយរយៈពេលពីរបីខែដំបូងឆ្ងាយពីភ្នែកសាធារណៈជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Constance កម្រត្រូវបានគេឃើញនៅទីសាធារណៈទេចាប់តាំងពីការបិទដោយសារការរាតត្បាតនៅសហរដ្ឋអាមេរិកក្នុងខែមីនា។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់នាងគឺនៅក្នុងខែកុម្ភៈនៅពេលដែលនាងបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Costume Designers Guild Awards និង Queerties ដែលជាពិធីប្រគល់ពានរង្វាន់របស់ LGBTQ

Constance Wu និង Ryan Kattner
Constance Wu និង Ryan Kattner

ការរស់នៅបែបជីវិតឯកជនក្រៅពីការងារ Constance កម្រនឹងធ្វើបច្ចុប្បន្នភាពគណនីបណ្តាញសង្គមរបស់នាងណាស់ ហើយលើកចុងក្រោយដែលនាងបានធ្វើបច្ចុប្បន្នភាពគណនី Instagram របស់នាងគឺនៅខែឧសភា។

ជាមួយគ្នានេះដែរ តួឯកប្រុសដែលសម្ដែងរួមគ្នាជាមួយនឹង Constance គឺលោក Henry Golding ក៏បានប្រកាសអំពីការមានផ្ទៃពោះរបស់ប្រពន្ធលោកនៅលើបណ្តាញសង្គមកាលពីខែមុន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Constance Wu
Constance Wu
Constance Wu
Constance Wu
Constance Wu
Constance Wu
Constance Wu
Constance Wu
Constance Wu
Constance Wu

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T