សាស្ត្រាចារ្យម្នាក់នៃសាកលវិទ្យាល័យហាវ៉ដ ហ៊ានអះអាងថា បច្ចេកវិទ្យារបស់មនុស្សក្រៅភពបានហោះកាត់ផែនដី កាលពីឆ្នាំ២០១៧

//s9.kh1.co/e5/e5b177ece8b2b0b78b807e365324c3f8618b2266.jpg
បច្ចេកវិទ្យា

 ០៦-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទ្រឹស្ដីរបស់គាត់នឹងបង្កឲ្យមានភាពមិនយល់ស្របបន្តិចនៅក្នុងសហគមន៍វិទ្យាសាស្ត្រ

អាមេរិក៖ លោកសាស្ត្រាចារ្យ Avi Loeb ប្រធានដេប៉ាតឺម៉ង់តារាសាស្ត្រនៃសាកលវិទ្យាល័យហាវ៉ដ (Harvard) នឹងចេញផ្សាយសៀវភៅថ្មីមួយដែលមានចំណងជើងថា “Extraterrestrial: The First Sign of Intelligent Life” នៅថ្ងៃទី២៦ ខែមករា។ សៀវភៅនេះបានរៀបរាប់ពីទ្រឹស្តីរបស់លោក Loeb ថាអង្គអវកាសដ៏អាថ៌កំបាំងមួយដែលត្រូវបានរកឃើញក្នុងខែតុលា ឆ្នាំ២០១៧ គឺជាផ្នែកមួយនៃបច្ចេកវិទ្យាកំពូលរបស់មនុស្សភពក្រៅដែលមានអរិយធម៌ដ៏រុងរឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គចម្លែកនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Oumuamua ដែលត្រូវបានគេរាយការណ៍មកថា មានប្រវែង៤០០ម៉ែត្រ ភ្លឺ និងរាងដូចបារី ដែលក្រុមតារាវិទូសន្មត់ថា វាជាផ្កាយដុះកន្ទុយដែលមានរាងចម្លែកបំផុត។ អង្គចម្លែក Oumuamua បានចាកចេញពីប្រព័ន្ធព្រះអាទិត្យក្នុងដើមឆ្នាំ២០១៨ ប៉ុន្តែក្រុមតារាវិទូនិងក្រុមអ្នកស្រាវជ្រាវបានចំណាយពេលរាប់រយម៉ោង ដើម្បីសិក្សាលក្ខណៈនៃអង្គមួយនេះ ខណៈពេលវានៅបង្ហាញវត្តមាន។

បើផ្អែកតាមសារព័ត៌មាន New York Post បានឲ្យដឹងថា អង្គដែលមានវិជ្ឈមាត្រដ៏ចម្លែកមួយនេះ មានពន្លឺ និងល្បឿនមិនធម្មតា គឺជាហេតុផលគន្លឹះដែលលោក Loeb ហ៊ានអះអាងថា Oumuamua គឺជាបច្ចេកវិទ្យារបស់មនុស្សភពក្រៅ។ លោក Loeb មិនគាំទ្រថា អង្គមួយនេះស្ថិតនៅក្នុងថ្នាក់របស់ផ្កាយដុះកន្ទុយនោះទេ។

លោក Loeb ដឹងច្បាស់ថា ទ្រឹស្ដីរបស់គាត់នឹងបង្កឲ្យមានភាពមិនយល់ស្របបន្តិចនៅក្នុងសហគមន៍វិទ្យាសាស្ត្រ។ យ៉ាងណាក៏ដោយ ក៏នៅមានអ្នកជំនាញមួយចំនួនបានគាំទ្រគំនិតមួយនេះ។ បើចង់ដឹងពីទ្រឹស្ដីនិងការបកស្រាយរបស់លោកកាន់តែលម្អិត អ្នកអានអាចរង់ចាំសៀវភៅមួយនេះដែលនឹងចេញផ្សាយ ក្នុងពេលឆាប់ៗនេះ៕

ផ្កាយដុះកន្ទុយ Oumuamua
ផ្កាយដុះកន្ទុយ Oumuamua
លោកសាស្ត្រាចារ្យ Avi Loeb
លោកសាស្ត្រាចារ្យ Avi Loeb
សៀវភៅ Extraterrestrial: The First Sign of Intelligent Life
សៀវភៅ Extraterrestrial: The First Sign of Intelligent Life
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T