គ្រួសារ​​នារី​​​អូតេស្ត​​​ ច្រាន​ចោល​​​របាយ​ការណ៍​​ពី​​ប៉ូលីស​ ដែល​ថា​ «នាង​បាន​​ស្លាប់​​​ដោយ​​​សារ​​​ដាច់​​សរសៃ​​​ឈាម​»

//s9.kh1.co/08/082a4425f947fe028677e109812e6b370f1ca01e.jpg
នារី

 ០៦-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សារព័ត៌មានបានរាយការណ៍ថា ការធ្វើកោសល្យវិច្ច័យរបស់ Dacera បានបង្ហាញថា​ ការស្លាប់របស់នាង​គឺបណ្តាល​មកពី​ការដាច់សរសៃឈាម

សារព័ត៌មានបានរាយការណ៍ថា ការធ្វើកោសល្យវិច្ច័យរបស់ Dacera បានបង្ហាញថា​ ការស្លាប់របស់នាង​គឺបណ្តាល​មកពី​ការដាច់សរសៃឈាម។ បែបនេះក្តី ការចោទប្រកាន់ត្រូវបានធ្វើឡើងបន្ទាប់ពីមានការដាច់រលាត់ និងមានស្ពែម​ត្រូវ​បានគេរក​ឃើញនៅ​ក្នុងប្រដាប់បន្តពូជរបស់នារី​រងគ្រោះ។ ការធ្វើកោសល្យវិច័្ចយបានរកឃើញថា ភេសជ្ជៈរបស់នាង​នៅយប់​នោះ​ ក៏ត្រូវបាន​គេដាក់សារធាតុញៀន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបម្តាយរបស់ Christine Dacera ឈ្មោះ Sharon (រូបថតឯកសារ)
រូបម្តាយរបស់ Christine Dacera ឈ្មោះ Sharon (រូបថតឯកសារ)

​ប្រតិកម្ម​ទៅនឹងការរកឃើញនូវមូលហេតុនៃការបណ្តាលឱ្យស្លាប់នេះ មេធាវីនៃគ្រួសារ​ជនរងគ្រោះ ​Reyes​ បាន​និយាយ​ថា «កត្តាទាំងនោះមិនធ្វើឱ្យមានរបួសសរសៃឈាមរបស់នាងទេ។ យើងចង់បានរបាយការណ៍ក្រោយ​មរណភាព ដែល​ឯករាជ្យពីច្បាប់​វេជ្ជសាស្ត្រផ្សេងទៀត​»។

លោកបានបន្ថែមទៀតថា «យើងមានហេតុផល ដែលអាចចាត់ទុកជា​ការរំលោភសេពសន្ថវៈ​ច្រើនជាមួយ​នឹង​ការពិត​ដែល​នាងរងរបួសទាំងនេះនៅលើជើង និងដៃរបស់នាង”។ ប៉ុន្តែនាយឧត្តមសេនីយ៍ លោក Debold Sinas ប្រធាន​ប៉ូលីស​ជាតិហ្វីលីពីនបាននិយាយថាករណីនេះត្រូវបាន “ដោះស្រាយ” ជាផ្លូវការជាមួយ​នឹងជនល្មើស​បីនាក់​ ដែលកំពុងជាប់ឃុំខ្លួន និងការឃ្លាំមើល។

រូបលោក Debold Sinas
រូបលោក Debold Sinas

បើយោងតាម Reyes លទ្ធភាពនៃបញ្ហានេះ គឺជាអ្វីដែលបណ្តាលឱ្យការធ្លុះធ្លាយសរសៃឈា របស់នាងនៅ​តែត្រូវ​បានគេកំពុងពិចារណានៅឡើយទេ។ លោកបាននិយាយទៀតថា "សារធាតុញៀនត្រូវបានប្រើលើ Dacera ហើយ​នាង​ត្រូវបានគេរំលោភបំពានមុនពេលនាងស្លាប់។ នោះហើយជាមូលហេតុដែលយើងចោទ​ប្រកាន់ថា​ជាបទ​រំលោភ និងមនុស្សឃាត"។

រូប Christine Dacera និង  Sharon  (ម្ដាយ Christine Dacera  )
រូប Christine Dacera និង  Sharon  (ម្ដាយ Christine Dacera )

Paolo Tuliao ក្រុមមេធាវីខាងច្បាប់បាននិយាយថា​ «យើងកំពុងជំទាស់នឹងការ​រកឃើញ​ ដែលថាការ​ស្លាប់នេះ​ បណ្តាល​មកពីការវិវត្តនៃសរសៃឈាម។ ពួកគេមិនបានបញ្ជាក់ពីស្នាមជាំដែលរកឃើញលើនាងទេ»។

"យើងកំពុងស្វែងរករបាយការណ៍ក្រោយមរណភាពពីឱសថស្ថានមួយទៀត" និង​ ក្រុមគ្រួសារជនរងគ្រោះបាន​ស្នើ​សុំធ្វើកោសល្យវិច័្ចយមួយផ្សេងទៀត។

Tuliao បានបន្ថែមទៀតថា ការអះអាងថាបុរសដែលនៅជាមួយនាងគឺជាខ្ទើយ​ វាគ្រាន់តែជាភ័ស្តុតាង​សម្តី​ប៉ុណ្ណោះ​គឺមិនអាចយកទទួលយកបានទេ ពួកគេគឺត្រូវតែដាក់ទៅអោយយុត្តាធិការរបស់ព្រះរាជអាជ្ញាដើម្បីកាត់ក្ដី។

https://s9.kh1.co/__image/w=650,h=366,q=100/49/493b8ec10b74fc2fa4f9cd9e23ce598322dd5f9c.png

ការស៊ើបអង្កេតបឋមរបស់ប៉ូលីសជាតិហ្វីលីពីនបានបង្ហាញថា មូលហេតុនៃការស្លាប់គឺបណ្តាលមកពីការដាច់​សរសៃ​ឈាម​ក្នុងខួរក្បាល។ ការដាច់រហែកដែលអាចមើលឃើញ និងភ័ស្តុតាងផ្សេងទៀតផ្អែក​លើរបាយការណ៍វេជ្ជសាស្ត្រ​ ដែលចង្អុលបង្ហាញពីកត្តានៃការរំលោភបំពាន។

https://s9.kh1.co/__image/w=650,h=366,q=100/37/3779d51cd1786d7fc2a27ebf48eff54c2958f059.png

រួមបញ្ចូលទាំងការប្រព្រឹត្តអំពើផ្លូវភេទដោយបង្ខំ "សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ​ ដែលចេញដោយ​គណៈ​កម្មការសិទ្ធិមនុស្សស្តីពីឧប្បត្តិហេតុនោះបានអាន។ ករណីនេះមិនអាចត្រូវបានគេចាត់ទុកថា ជាការដោះស្រាយ​បានទេ ដរាបណាយុត្តិធម៌បានឈានដល់ដំណាក់កាលកំណត់ ហើយហើយជនល្មើសត្រូវទទួលខុសត្រូវមុខច្បាប់” ។

ក្រុមគ្រួសារនាង Dacera ក៏កំពុងពិចារណាដាក់ពាក្យបណ្តឹងសណ្ឋាគារ បន្ទាប់ពីអនុញ្ញាតឱ្យមនុស្ស ៩ នាក់​នៅ​ក្នុង​បន្ទប់​ ទោះបីជាមានវិធានការណ៍នៃការច​ត្តា​ឡី​ស័កនៅឡើយ។ រីឯមន្ទីរទេសចរណ៍ក៏បានចេញបទបញ្ជាប្រឆាំង​នឹងសណ្ឋាគារពីបទបំពានច្បាប់របស់សណ្ឋាគារដូចគ្នា៕

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T