Instagram រៀបចំការ Design ថ្មីនៃមុខងារ Stories នៅលើកុំព្យូរទ័រ

//s9.kh1.co/ca/ca1f13c99e91f895aa36002c01355a897d434add.jpg
បច្ចេកវិទ្យា

 ០៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Instagram កំពុងតែធ្វើតេស្ដការ design ថ្មីសម្រាប់មុខងារ Stories នៅលើគេហទំព័រ

បរទេស៖ ការចូលមើល Stories នៃកម្មវិធី Instagram នៅលើកុំព្យូទ័រនឹងកាន់តែមានភាពងាយស្រួលជាងមុន។ Instagram កំពុងតែធ្វើតេស្ដការ design ថ្មីសម្រាប់មុខងារ Stories នៅលើគេហទំព័រ ដែលផ្ដល់ឲ្យវាកាន់តែមានភាពទាក់ទាញ។ ជាមួយរូបរាងថ្មី មុខងារ Stories នឹងបង្ហាញចេញជាច្រើនផ្ទាំមានទាំងខាងឆ្វេងនិងស្ដាំ មិនដូចលើកមុនដែលចេញបង្ហាញបានតែមួយផ្ទាំង រួចលោតទៅកាន់ផ្ទាំងថ្មីមួយទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបញ្ជាឲ្យលោតទៅកាន់ផ្ទាំងថ្មីនៅតែរក្សាដដែល ដោយអ្នកអាចចុចបញ្ជាដោយផ្ទាល់ ឬឲ្យពួកវាលោតផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ ប៉ុន្តែឥឡូវកាន់តែមានភាពងាយស្រួលជាងមុន ពីព្រោះអ្នកអាចដឹងថា តើផ្ទាំង Stories ដែលអ្នកកំពុងមើលស្ថិតនៅក្នុងជួរណា។ វានៅមិនទាន់ច្បាស់ការណ៍ថា តើអ្នកប្រើប្រាស់ណាខ្លះដែលអាចទទួលបានការកែប្រែរូបរាងថ្មី ឬទទួលបានមុខងារកែប្រែជាថ្មីនេះរហូតទៅ។

មុខងារ Stories របស់ Instagram  ដែលបានកែប្រែរូបរាងថ្មី
មុខងារ Stories របស់ Instagram  ដែលបានកែប្រែរូបរាងថ្មី

អ្នកនាំពាក្យរបស់ Instagram បានបង្ហើបឲ្យដឹងថា ការធ្វើតេស្ដមួយនេះគឺសម្រាប់មនុស្សមួយក្រុមតូចតែប៉ុណ្ណោះ កាលពីខែមុន ប៉ុន្តែមិនបានប្រាប់ឲ្យដឹងថា ពេលណាទើបការកែប្រែមុខមាត់ថ្មីនៃមុខងារ Stories នៅលើកុំព្យូទ័រនឹងបញ្ចេញជាសាធារណៈ។ បើទោះបីក្រុមហ៊ុនព្យាយាមកែប្រែមុខងារនេះនៅលើកុំព្យូទ័របន្តិចម្ដងៗ ក៏វានៅតែពិបាកក្នុងការមើល ដោយសារតែវាបានបង្ហាញផ្ទាំងតូចនៅលើអេក្រង់ដ៏ធំ។

ដូច្នេះ ការកែប្រែថ្មីនេះមិនមែនជាការផ្លាស់ប្ដូរដ៏ធំនោះទេ វាអាចនឹងកត់សម្គាល់បានសម្រាប់តែអ្នកចូលចិត្តឆែក Instagram នៅលើកុំព្យូទ័រប៉ុណ្ណោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T