ក្តៅគគុក! អ៊ីរ៉ង់ កំពុងដាក់ដ្រូនជាច្រើនគ្រឿង ធ្វើ​តេស្តសាកល្បង ក្នុងសមយុទ្ធយោធាមួយ (មានវីដេអូ)

//s9.kh1.co/b7/b7a7cb09191bf5a976d2b387fddf5f3065da4114.jpg
សង្គម

 ០៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការសមយុទ្ផផ្នែកយោធាជាមួយនឹងដ្រូនដែលផលិតក្នុងស្រុកជាច្រើនគ្រឿងកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ បន្ទាប់ពី ២ថ្ងៃនៃគំរប់ខួបការស្លាប់របស់ឧត្ដមសេនីយ៍កំពូលរបស់អ៊ីរ៉ង់ ដោយសារដ្រូនរបស់អាមេរិក

តេហេរ៉ង់៖ យោងតាមសារព័ត៌មានរបស់អ៊ីរ៉ង់បានរាយការណ៍​ថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធ្វើ​សមយុទ្ធផ្នែកយោធាជាមួយនឹងដ្រូនដែលផលិតក្នុងស្រុកជាច្រើនគ្រឿងកាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពី ២ថ្ងៃនៃគម្រប់ខួបការស្លាប់របស់ឧត្ដមសេនីយ៍កំពូលរបស់អ៊ីរ៉ង់ ដោយសារតែការវាយប្រហារពីសំណាក់ដ្រូនរបស់អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង អ៊ីរ៉ង់ និងកងយោធានៅក្នុងតំបន់បានពឹងផ្អែកកាន់តែខ្លាំងឡើងនៅប៉ុន្មានឆ្នាំថ្មីៗនេះទៅលើដ្រូន ក្នុងការវាយប្រហារជាមួយប្រទេសដូចជា យេមែន ស៊ីរី អ៊ីរ៉ាក់ និងនៅចក្រសមុទ្រហូម៉ូហ្ស (Strait of​ Hormuz)

ទីភ្នាក់ងារព័ត៌មាន semi-official Fars បានប្រាប់ឱ្យដឹងថា កងយោធារបស់អ៊ីរ៉ង់ គឺកំពុងដាក់សាកល្បងដ្រូនជាច្រើនប្រភេទដូចជា ដ្រូន​បំផ្ទុះគ្រាប់បែក ដ្រូនការពារពីគ្រាប់ និង​ដ្រូនយកការណ៍សម្ងាត់ ក្នុងសមយុទ្ធរយៈពេល ២ថ្ងៃនៅកណ្តាលខេត្ត Semnan។ ប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធលោក Mohammad Baqeri បានរៀបរាប់ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ គឺបានត្រៀមខ្លួនរួចស្រេច ហើយប្រសិនបើសត្រូវហ៊ានប្រព្រឹត្ដកំហុសតែបន្តិច អ៊ីរ៉ង់នឹងឆ្លើយតបវិញដោយគ្មានប្រណីដៃឡើយ។

គួររម្លឹកដែរថា ប្រទេសអ៊ីរ៉ង់បានអភិវឌ្ឍឧស្សាហកម្មផលិតអាវុធក្នុងស្រុកដ៏ធំមួយ ដោយសារប្រទេសរបស់ខ្លួនរងការដាក់ទណ្ឌកម្មពីអន្តរជាតិ ​ដែលជាហេតុ​ធ្វើឱ្យប្រទេសអ៊ីរ៉ង់ មិនអាចនាំចូលអាវុធបាន៕

ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
ទីដ្ឋភាពនៅកន្លែងសមយុទ្ធ
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T