កាលពីពេលថ្មីៗនេះ មានស្រ្ដីពោះធំម្នាក់ បានកើតកូននៅក្នុងបន្ទប់ទឹកសាធារណៈ​ មួយនៅក្នុងតំបន់ Zhaoyang ទីក្រុង Beijing តែត្រូវបានហូរទៅតាមទឹកបង្គន់។ យោងទៅតាមអ្នកសំអាតនៅទីនោះ បាននិយាយថា នាងមានអារម្មណ៍ឈឺពោះនិងចង់ចូលបង្គន់ ហើយបានប្រាប់ប្ដីរបស់នាងឲ្យចាំ នៅខាងក្រៅបន្ទប់ទឹក។​ ចៃដន្យអ្វី នៅពេលដែលនាងកំពុងបត់ជើងស្រាប់ តែកូនរបស់នាងចេញមកជាមួយនឹងលាមក និងត្រូវបានទឹកកួចយកទៅបាត់ (បង្គន់អូតូម៉ាតិច)។ ប្ដីរបស់នាងស្លន់យ៉ាងខ្លាំង និងបានទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ និងអ្នកពន្លត់អគ្គិភ័យមកជួយសង្គ្រោះបន្ទាន់ ដើម្បីជួយកូននិងប្រពន្ធរបស់គាត់។ កូនក្មេងដែលទើបនឹងកើតត្រូវបានគេរកឃើញ បន្ទាប់ពីពួកគេបានគាស់បង្គន់អស់រយៈពេល ១៥នាទី។ កូននិងម្ដាយត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ តែអ្វីដែលសំខាន់នោះគឺកូនរបស់ ពួកគេស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មិនដឹងថាឥលូវនេះកូននេះ អាចរួចផុតពីគ្រោះថ្នាក់ ឬអត់? សូមជូនពរឲ្យម្ដាយនិងកូន មានសុខភាពល្អ ជាពិសេសកូននោះតែម្ដង៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]