លើកមុនបង្ហាញគ្រឿងពេជ្រ ម្ដងនេះ ដេវីត ពាក់មាសជ្រែកខ្លួន ទាំងខ្សែៗ

//s9.kh1.co/5d/5ddf0080ec0f05111960bd49334db7fa0a29ad18.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងពេញដោយទេពកោសល្យលោក ងួន ចាន់ដេវីត ក្រោយជោគជ័យពីសិល្បៈ បច្ចុប្បន្នតារារូបនេះ កាន់តែមានជីវិតហ៊ឺហារជាងមុនឆ្ងាយ។

ភ្នំពេញ៖ បច្ចុប្បន្នគ្រប់គ្នាច្បាស់ជាបានឃើញពីជីវិតឯកជនរបស់តារាចម្រៀងប្រុសពូកែរ៉េប លោក ងួន ចាន់ដេវីត ដោយពេលនេះ តារារូបនេះកាន់តែមានជីវភាពល្អប្រសើរជាងមុនឆ្ងាយតែម្ដង បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនយ៉ាងដូច្នេះ។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ គេតែងតែឃើញលោកចំណាយលុយផ្ទាល់ខ្លួនទិញរបស់របរប្រើប្រាស់ដូចជាគ្រឿងពេជ្រ និងរថយន្តស៊េរីទំនើបជាច្រើនគ្រឿងជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ក្រៅពីការងារសិល្បៈ និងមុខជំនួញ តារាចម្រៀងរាងខ្ពស់ស្រឡះរូបនេះ ក៏ជាទូតសុឆន្ទៈតំណាងឲ្យផលិតផលជាច្រើនផងដែរ។ យ៉ាងណាមិញ បើក្រឡេកទៅមើលការ តុបតែងខ្លួនពេលឡើងឆាកម្ដងៗរបស់តារារូបនេះវិញ ឃើញថា ជីដេវីត តែងតែពាក់នៅគ្រឿងពេជ្រយ៉ាងចែងចាំង បង្ហាញពីភាពលេចធ្លោទាន់សម័យរបស់ខ្លួនជានិច្ច។

ចំណែកគ្រឿងអលង្ការពេជ្រ ដែលតារារូបនេះបានពាក្យសុទ្ធសឹងតែមានតម្លៃថ្លៃ មិនធម្មតានោះទេ មិនថាក្រវិល ខ្សែដៃ ខ្សែក និងចិញ្ជៀន។ ជាមួយគ្នានេះដែរ មួយរយៈមុន ជី ដេវីត បង្ហាញពីគ្រឿងពេជ្រឲ្យអ្នកគាំទ្របានឃើញ តែមុននេះ តារារូបនេះ បានបង្ហោះរូបមួយសន្លឹកពាក្យខ្សែកមាសជាច្រើនខ្សែឡើងជ្រែកខ្លួនតែម្ដង។

តួយ៉ាង ក្រោយតារាចម្រៀងរូបនេះ បង្ហោះរូបពាក្យមាសបែបនេះរួច ក៏មានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើន បានបង្ហាញអារម្មណ៍ មិនចាញ់កាលបង្ហាញពេជ្រដំបូងនោះទេ  មិនត្រឹមតែប៉ុណ្ណោះនាំគ្នាពោលពាក្យសរសើរ នៅក្មេងប៉ុណ្ណឹងតែរបស់មានតម្លៃមានសឹងគ្រប់មុខហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T