អត្ថប្រយោជន៍ ៣ យ៉ាងដែលអ្នកគួរដឹង ទាក់ទងនឹងការផឹកកាហ្វេ

//s9.kh1.co/79/792e6389839f0dd4d14781c3049b9361676cb1d4.jpeg
យល់ដឹង

 ០៦-មករា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អ្នកគួរដឹងពីអត្ថប្រយោជន៍ ៣ យ៉ាង ដែលទាក់ទងនឹងការផឹកកាហ្វេ

កាហ្វេជាភេសជ្ជៈដែលកំពុងពេញនិយម សម្រាប់ប្រជាជនគ្រប់វ័យ រហូតដល់អ្នកខ្លះមិនអាចធ្វើការងារប្រចាំថ្ងៃបានឡើយប្រសិនបើមិនបានផឹកកាហ្វេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថបទខាងក្រោមនេះនឹងបកស្រាយពីប្រយោជន៍ខ្លីៗទាំង ៣ ដែលអ្នកគួរដឹងអំពីកាហ្វេ៖

១. ផឹកកាហ្វជួយឱ្យអ្នកឆ្លាតជាងមុន

គ្រឿងផ្សំសកម្មនៅក្នុងកាហ្វេគឺ ជាតិកាហ្វេអ៊ីន ដែលជាសាធាតុរាវមួយ ដែលប្រើច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ តាមរយៈការពិសោធន៍ដែលមានការត្រួតពិនិត្យត្រឹមត្រូវបានបង្ហាញថា ជាតិកាហ្វេអ៉ីនធ្វើឱ្យអារម្មណ៍និងមុខងារខួរក្បាល ធ្វើការកាន់តែមានប្រសិទ្ធភាពខ្ពស់។ ហេតុនេះការគិតរបស់អ្នកមានភាពសកម្មនិងរហ័សជាងធម្មតា។ 

រូបតំណាង
រូបតំណាង

២. កាហ្វេអាចជួយដុតខ្លាញ់និងពង្រឹងការបំពេញមុខងាររាងកាយ

ជាតិកាហ្វេអ៊ីនបង្កើនសារជាតិរំលាយអាហារ ហើយជួយក្នុងការប្រមូលផ្ដុំអាស៊ីតខ្លាញ់ពីជាលិកាខ្លាញ់។ វាក៏អាចជួយបង្កើនសមត្ថភាពរាងកាយផងដែរ ជាពិសេសជួយដល់ការសម្រកគីឡូផងដែរ។ 

រូបតំណាង
រូបតំណាង

៣. កាហ្វេជួយឱ្យអារម្មណ៍ស្រស់ស្រាយ

តាមការស្រាវជ្រាវបានបង្ហាញថាជាតិកាហ្វេអ៉ីនមានមុខងារទប់ស្កាត់ការបាក់ទឹកចិត្ត (Depression) ព្រោះវាបានទៅទប់ស្តាត់ការបញ្ចេញអកម៉ូនក្រៀមក្រំពីខួរក្បាល។ ជាពិសេសការទប់ស្តាត់អកម៉ូននេះក៏ជួយអ្នកកុំឱ្យមានអារម្មណ៍ថានឿយហត់ផងដែរ។ 

ថ្វីត្បិតថាកាហ្វេមានអត្ថប្រយោន៍បែបនេះក្តី អ្នកពិសារកាហ្វេទាំងឡាយមិនគួរផឹកកាហ្វេលើសចំណុះនោះឡើយ ព្រោះវាអាចបណ្តាលទៅជាគ្រោះថ្នាក់ ឬ ហានិភ័យចំពោះសុខភាពវិញ។ អ្នកជំនាញណែនាំថា ការផឹកកាហ្វេដែលត្រឹមត្រូវគឺផឹកនៅពេលព្រឹក និងមិនគួរផឹកលើសពី ២ កែវ (240ml) ក្នុងមួយថ្ងៃឡើយ៕ 

 

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T