គិលានុបដ្ឋាយិកាម្នាក់ ក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាមរិក ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដង (មានវីដេអូ)

//s9.kh1.co/d4/d44ad19433fe2e62dcf8b69743dc5a06b9632980.jpg
សង្គម

 ០៥-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គិលានុបដ្ឋាយិកាក្នុងទីក្រុងញូវយ៉កលោកស្រី Sandra Lindsay មានអាយុ ៥២ឆ្នាំ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានក្លាយជាមនុស្សដំបូងគេនៅក្នុងសហរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដងពេញលេញប្រឆាំងនឹងវីរុសកូវីដ១៩

អាមេរិក៖ គិលានុបដ្ឋាយិកាក្នុងទីក្រុងញូវយ៉ក លោកស្រី Sandra Lindsay  មានអាយុ ៥២ឆ្នាំ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានក្លាយជាមនុស្សដំបូងគេនៅក្នុងសហរដ្ឋអាមេរិក ដែលបាន​ចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដងពេញលេញប្រឆាំងនឹងវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Lindsay បានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech ជាលើកទី ២នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Long Island Jewish​ ក្នុងសង្កាត់ Queens​ ដែលជាកន្លែងគាត់ធ្វើការ។

បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី ២រួច លោកស្រីបាន​លើកឡើងដូច្នេះថា៖

សាររបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា គឺនៅតែជាសារស្តីពីសេចក្តីសង្ឃឹម។ អ្នកទាំងអស់គ្នាបានសិក្សារួចមកហើយថា វ៉ាក់សាំងនេះត្រូវការចាក់ ២ដង ដើម្បីឱ្យវាមានប្រសិទ្ធពេញលេញ។ ដូច្នេះ បន្ទាប់ពីចាក់វ៉ាក់សាំងខាងលើនេះហើយ ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចបានបញ្ចប់ការរត់ម៉ារ៉ាតុងមួយអ៊ីចឹង។ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើនេះ ហើយវាក៏ជាឱកាសមួយដែលជួយឱ្យខ្ញុំបានបង្ហាញពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ១៩ ក៏ដូចជាការចែករំលែកបទពិសោធន៍របស់នាងខ្ញុំ និងបញ្ជាក់ពីការយល់ខុសរបស់ពលរដ្ឋអាមេរិកទៅលើវ៉ាក់សាំងកូវីដ១៩។

Sandra Lindsay 

គួរ​រម្លឹកដែរថា លោកស្រី Sandra Lindsay គឺជាមនុស្សដំបូងគេនៅក្នុងសហរដ្ឋអាមេរិក ដែលបានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងកូវីដ១៩ លើកទី១ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីធ្វើឱ្យពលរដ្ឋអាមេរិកមានទំនុកចិត្តទៅលើវ៉ាក់សាំង៕

ពេលលោកស្រីចាក់វ៉ាក់សាំងលើកទី ២រួច
ពេលលោកស្រីចាក់វ៉ាក់សាំងលើកទី ២រួច
ទិដ្ឋភាពពេលកំពុងចាក់វ៉ាក់សាំងកូវិដ១៩លើកទី ២
ទិដ្ឋភាពពេលកំពុងចាក់វ៉ាក់សាំងកូវិដ១៩លើកទី ២
ពេលលោកស្រីចាក់វ៉ាក់សាំងលើកទី ២រួច
ពេលលោកស្រីចាក់វ៉ាក់សាំងលើកទី ២រួច
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T