ពុំគួររំលង!​ ចំណេះដឹង​ចាំបាច់​ពី​ «មហាសមុទ្រទាំង ៥» ក្នុង​​ពិភព​​លោក​​ ដែល​អ្នក​គួរដឹងត្រួសៗ

//s9.kh1.co/55/551e82918cfcbd5a6f70c58a971f5fe60742b706.jpeg
យល់ដឹង

 ០៥-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បើយើងមើលផែនដីរបស់យើងពីទីអវកាស យើងនឹងឃើញផែនដីរបស់យើងភាគច្រើនគឺមានពណ៌ខៀវ ដែលពណ៌ខៀវ​នោះហើយគឺជាមហាសមុទ្រ។ មានបរិមាណទឹកចំនួន៧១%គ្របដណ្តប់លើផ្ទៃរបស់ផែនដី រីឯ២៩%ទៀតគឺជាផ្ទៃដី

បើយើងមើលផែនដីរបស់យើងពីទីអវកាស យើងនឹងឃើញផែនដីរបស់យើងភាគច្រើនគឺមានពណ៌ខៀវ ដែលពណ៌ខៀវ​នោះហើយគឺជាមហាសមុទ្រ។ មានបរិមាណទឹកចំនួន៧១%គ្របដណ្តប់លើផ្ទៃរបស់ផែនដី រីឯ២៩%ទៀតគឺជាផ្ទៃដី។ ប្រទេសរុស្សីជាប្រទេសដែលធំជាងគេក្នុងពិភពលោក ប៉ុន្តែប្រទេសនេះមានផ្ទៃក្រលាប្រហាក់ប្រហែលនឹង​មហាសមុទ្រ​ដែលតូចជាងគេប៉ុណ្ណោះ។ ចង់ដឹងមហារសមុទ្រទាំងប្រាំនោះមានអ្វីខ្លះ? សូមមិត្តអ្នកអានតាមដាន​ជាមួយគ្នា​នៅ​ខាង​ក្រោម​៖​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១ មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean)

ផែនទីមហាសមុទ្រប៉ាសុ៎ីហ្វិក 
ផែនទីមហាសមុទ្រប៉ាសុ៎ីហ្វិក 

មហាសមុទ្រប៉ាស៊ីហ្វិក គឺជាមហាសមុទ្រធំជាងគេលំដាប់ទី១ក្នុងពិភពលោក ដែលមានផ្ទៃក្រលា​ប្រមាណ​ ១៦៥.២​លាន​គីឡូ​ម៉ែត្រការ៉េ។ ជម្រៅដែលជ្រៅជាងគេក្នុងសមុទ្រនេះគឺ ១១,០២២ម៉ែត្រ ហើយសមុទ្រនេះ​មាន​បរិមាណ​ទឹក​ប្រមាណ​ ៧១០លានគីឡូម៉ែត្រគូប។ មហាសមុទ្រនេះគ្របដណ្តប់ ៣០% នៃផ្ទៃផែនដី និងមានបរិមាណ​ស្មើនឹង​ ៣០%​ នៃបរិមាណទឹកនៅលើផែនដី។ ខ្សែអេក្វារទ័របានបែងចែកមហាសមុទ្រជាពីរ គឺមហាសមុទ្រប៉ាសុ៎ីហ្វិកខាងជើង និងបហាសមុទ្រប៉ាសុ៎ីហ្វិកខាងត្បូង។

នៅក្នុងភាសាឡាទីន ប៉ាស៊ីហ្វិកមានន័យថា «សន្តិភាព»។ មហាសមុទ្រនេះមានទីតាំងចន្លោះទ្វីបអាស៊ី និង​ទ្វីប​អីសេអានី​ប៉ែងខាងលិច ព្រមទាំងទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូងប៉ែកខាងកើត។

ទី២ មហាសមុទ្រអាត្លង់ទិច (Atlantic Ocean)

ផែនទីមហាសមុទ្រអាត្លង់ទិច 
ផែនទីមហាសមុទ្រអាត្លង់ទិច 

មហាសមុទ្រអាត្លង់ទិចជាមហាសមុទ្រធំជាងគេលំដាប់ទី២ក្នុងពិភពលោក ដែលមានផ្ទៃក្រលា ១០៦.៥លាន​គីឡូម៉ែត្រ​ការ៉េ។ កន្លែងដែលជ្រៅជាងគេនៃមហាសមុទ្រនេះមានជម្រៅ ៨,៤៨៦ម៉ែត្រ ព្រមទាំងមានបរិមាណទឹក​ប្រមាណ ៣២៣លានគីឡូម៉ែត្រគូប។ មហាសមុទ្រនេះមានរាងស្រដៀងទៅនឹងអក្សរ «S» និងត្រូវបានគេដាក់ឈ្មោះ​តាមអទិទេព​របស់ជនជាតិក្រិចគឺ«Atlas» ដែលជនជាតិក្រិចចាត់ទុកថាជាអទិទេពដែលគ្រប់គ្រងមេឃ។ មហាសមុទ្រនេះមានទីតាំងនៅចន្លោះទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិខាងត្បូងប៉ែកខាងលិច ព្រមទាំងទ្វីបអាហ្វ្រិក និងទ្វីបអឺរ៉ុប​ប៉ែកខាងកើត។ 

ទី៣ មហាសមុទ្រឥណ្ឌា (Indian Ocean) 

ផែនទីមហាសមុទ្រឥណ្ឌា 
ផែនទីមហាសមុទ្រឥណ្ឌា 

មហាសមុទ្រឥណ្ឌាជាមហាមុទ្រធំជាងគេលំដាប់ទី៣ក្នុងពិភពលោក ដែលមានផ្ទៃក្រលា ៧.៥លានគីឡូម៉ែត្រការ៉េ។ ជម្រៅជ្រៅបំផុតនៃមហាសមុទ្រនេះគឺ៨,០៤៧ម៉ែត្រ និងមានបរិមាណទឹកប្រមាណ ២៨៤លានគីឡូម៉ែត្រគូប។ មហាសមុទ្រ​នេះគ្របដណ្តប់២០%នៃបរិមាណទឹកនៅលើផែនដី។ តាំងពីឆ្នាំ៨០០នៃគ.សមក មហាសមុទ្រឥណ្ឌាគឺជា​ផ្លូវទឹកដ៏សំខាន់ក្នុងការធ្វើពានិជ្ជកម្ម។ មហាសមុទ្រឥណ្ឌាមានទីតាំងជាប់នឹងទ្វីបអាសុ៎ីប៉ែកខាងជើង ទ្វីបអូសេ​អានី​ប៉ែក​ខាងកើត និងទ្វីបអាហ្រ្វិកប៉ែកខាងលិច។ 

ទី៤ មហាសមុទ្រភាគខាងត្បូង (Southern Ocean)

ផែនទីមហាសមុទ្រភាគខាងត្បូង 
ផែនទីមហាសមុទ្រភាគខាងត្បូង 

មហាសមុទ្រភាគខាងត្បូង ឬហៅបានម្យ៉ាងទៀតថាមហាសមុទ្រអង់តាកទិចគឺជាមហាសមុទ្រធំទី៤ក្នុងពិភពលោក ដែលមានផ្ទៃក្រលាជាង២០.៣លានគីឡូម៉ែត្រការ៉េ។ ជម្រៅជ្រៅបំផុតនៃមហាសមុទ្រនេះគឺ ៣,៩៦០ម៉ែត្រ។ មហាសមុទ្រជាមហាសមុទ្រថ្មីជាងគេដែលត្រូវបានទទួលស្គាល់ដោយ International Hydrographic Organization ក្នុងឆ្នាំ២០០០។ មហាសមុទ្រនេះមានទីតាំងនៅព័ទ្ធជុំវិញទ្វីបអង់តាកទិច។ 

ទី៥ មហាសមុទ្រអាកទិច (Arctic Ocean)

ផែនទីមហាសមុទ្រអាកទិច 
ផែនទីមហាសមុទ្រអាកទិច 

មហាសមុទ្រអាកទិចគឺជាមហាសមុទ្រតូចជាគេលំដាប់ទី៥ក្នុងពិភពលោក ដែលមានផ្ទៃក្រលាជាង ​១៤លាន​គីឡូម៉ែត្រ​ការ៉េ។ ជម្រៅជ្រៅបំផុតនៃមហាសមុទ្រនេះមានជម្រៅ១,០៣៨ម៉ែត្រ និងមានបរិមាណទឹកប្រមាណ ១៨.០៧លានគីឡូម៉ែត្រគូប។ មហាសមុទ្រនេះជាមហាសមុទ្រដែលត្រជាក់ជាងគេ និងមានបរិមាណកម្រិតអំបិល​តិចជាងគេ។ មហាសមុទ្រនេះមានទំហំប្រហាក់ប្រហែលនឹងប្រទេសរុស្ស៊ី ដែលជាប្រទេសធំជាងគេក្នុងពិភពលោក។ មហាសមុទ្រនេះមានទីតាំងនៅប៉ូលខាងជើង៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T