១០មករា ២០២១ ប្រវត្តិសាស្រ្តសម្រាប់មន្ទីរពេទ្យកុមារអង្គរ និងប្រវត្តិសាស្រ្ត សម្រាប់សាយ ព្រមទាំងជាសក្ខីភាព នៃស្មារតីរួបរួមគ្នារបស់ប្រជាជនខ្មែរ

//s9.kh1.co/5b/5b3abf02125adb54b8d2325c61b303c55c59eafe.jpg
តារា & កម្សាន្ដ

 ០៥-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការលះបង់ គឺជាឫសគល់ដ៏មានប្រសិទ្ធិ ក្នុងការជួយអ្នកដទៃឲ្យទទួលបានសេចក្តីសុខ ប្រសើរជាងមានទ្រព្យតែគ្មានសេចក្តីសុខក្នុងខ្លួន

រាជធានីភ្នំពេញ៖  លោក អួន បឋម ឬលោកសាយ ដែលប្រជាជនខ្មែរនៅទូទាំងប្រទេសកម្ពុជា ស្គាល់ច្បាស់ថាជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់តាមរយ:បទ«ងប់ងល់»ផងដែលនោះ កាលពីពេលថ្មីៗកន្លងទៅនេះ បានសាងប្រវត្តិសាស្រ្ត និងជាឯកទគ្គកម្មដ៏អស្ចារ្យតាមរយ:ការកម្មវិធី«រត់ជាមួយសាយ» (RUN WITH SAI) ក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ជួយគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកសាយ​ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង
លោកសាយ​ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង

 បេសកកម្មរត់រៃអង្គាសប្រាក់នេះ  ត្រូវបានមហាជនខ្មែរនៅទូទាំងប្រទេសបានស្ងើចសរសើរ ព្រមទាំងបានចូលរួមជាថវិការួមវិភាគទានចូលរួម ជាផ្នែកមួយនៅក្នុង បុព្វហេតុជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលធ្លាប់បានបម្រើសេវាកម្មជួយសង្រ្គោះដល់អាយុជីវិតកុមារកម្ពុជារាប់លាននាក់។

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

គួរកត់សម្គាល់ផងដែរថា កម្មវិធីរត់ជាមួយសាយ(RUN WITH SAI) រយ:ពេល៩០ថ្ងៃ រត់ចាប់តាំងពីថ្ងែទី៦ តុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ មករា ឆ្នាំ២០២១ ដែលប្រើប្រាស់អស់រយ:ពេលប្រមាណជាង៩០ថ្ងៃ នៅក្នុងចម្ងាយផ្លូវដ៏វែងជុំវិញប្រទេសកម្ពុជា។

រូបភាព
រូបភាព

  ការស្ម័គ្រចិត្តរត់រៃអង្គាសរបស់  លោកសាយ នេះអាចឆ្លុះបញ្ចាំងឲ្យយើងឃើញពីស្មារតីនៃការលះបង់ ក្នុងការចូលរួមចំណែកនៅក្នុងបុព្វហេតុជាតិ ដែលនេះជាសារថ្លែងប្រាប់ទៅដល់សាធារណជនខ្មែរទូទៅ ពិសេសយុវជនខ្មែរឲ្យយកគំរូតាមសិល្បករ ដែលមិនត្រឹមតែមានទេពកោសល្យ និងសមត្ថភាពតែមួយមុខនោះទេ តែថែមទាំងមានការលះបង់ខ្ពស់ចំពោះជាតិមាតុភូមិ៕

រូបភាពបង្ហាញពីការលះបង់របស់សាយដើម្បីកុមារកម្ពុជា
រូបភាពបង្ហាញពីការលះបង់របស់សាយដើម្បីកុមារកម្ពុជា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T