កូនញ៉ាំបបរខាប់គ្រប់គ្រឿងបែរជាទល់លាមក ដឹងថាដោះស្រាយបែបណាអត់?

//s9.kh1.co/b0/b03955415b1cd6ac8b306f7b567b1d5c82dd7dc2.jpg
នារី

 ០៥-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្មេងៗ​ភាគ​ច្រើន​ជួប​បញ្ហា​ទល់​លាមក ពិសេស​នៅ​ពេល​ផ្លាស់ប្តូរ​របប​អាហារ។ ក្នុង​នោះ​ក្មេង​មួយ​ចំនួន​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ក៏​ទៅ​ជា​ក្តៀន ដោយ​ធ្លាប់​តែ​ជុះ​រៀង​រាល់​ថ្ងៃ បែរ​ជា ៣-៤-៥ ថ្ងៃ​ទើប​ជុះ​ម្តង។

ក្មេងៗ​ភាគ​ច្រើន​ជួប​បញ្ហា​ទល់​លាមក ពិសេស​នៅ​ពេល​ផ្លាស់ប្តូរ​របប​អាហារ។ ក្នុង​នោះ​ក្មេង​មួយ​ចំនួន​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ក៏​ទៅ​ជា​ក្តៀន ដោយ​ធ្លាប់​តែ​ជុះ​រៀង​រាល់​ថ្ងៃ បែរ​ជា ៣-៤-៥ ថ្ងៃ​ទើប​ជុះ​ម្តង។ ពេល​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បែរ​ជា​ទល់​លាមក តើ​ត្រូវ​ដោះស្រាយ​បែប​ណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​ណែនាំ​ឲ្យ​សាកល្បង​ផ្លាស់​ប្តូរ​រូបមន្ត​នៃ​ការ​ធ្វើ​បបរ​ខាប់​គ្រឿង ដោយ​ប្តូរ​ពី​បបរ​អង្ករ​ធម្មតា ទៅ​អង្ករ​សម្រូប​វិញ កាត់​បន្ថយ​ដំឡូង​បារាំង ​ការ៉ុត ហើយ​ប្រើ​បន្លែ​បៃតង​ជំនួស​វិញ និង​កាត់​បន្ថយ​សាច់គោ សាច់​ជ្រូក ដាក់​សាច់​ត្រី​ជំនួស។

បន្ថែម​ពី​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​ណែនាំ​ឲ្យ​យើងផ្តល់ទឹកកូនផឹក​ច្រើន និង​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ឈើ​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ដូច​ចេកទុំ ល្ហុងទុំ ស្រកានាគ ឬ​ក្រូច​ពោធិសាត់។

ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ហាម​ថា ពេល​កូន​ទល់​លាមក ម៉ាក់ប៉ា​មិន​ត្រូវ​បន្ថយ​បរិមាណ​ម្សៅ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម​ដាច់​ខាត ព្រោះ​ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ទៅ​វិញ​ទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T