ដឹងទេ តើបវរកញ្ញារូបណាខ្លះ ដែលតំណាងឲ្យកម្ពុជា ចូលរួមប្រកួតកម្មវិធីសម្រស់ កម្រិតថ្នាក់តំបន់ និងអន្តរជាតិប្រចាំឆ្នាំ២០២១?

//s9.kh1.co/d2/d21bfd421fbdb8699d76c0cc2b44c9e74cc75f5d.jpg
តារា & កម្សាន្ដ

 ០៥-មករា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ចំណេះដឹង សមត្ថភាព ភាពស្រស់ស្អាតចេញពីខាងក្នុង ពិតជាគុណតម្លៃរបស់កុលនារីគ្រប់រូបដែលរមែងតែងប្រាថ្នាចង់បានគ្រប់ៗគ្នា។

ភ្នំពេញ: ថ្មីៗនេះបងប្អូន យុវវ័យព្រមទាំងប្រជាជនខ្មែរទូទាំងប្រទេស ពិសេសប្រិយមិត្តដែលជាអ្នកតាមដាន និងគាំទ្រនៅក្នុងវិស័យនៃការប្រកួតបវរកញ្ញា បានជ្រាបរួចស្រេចស្រាប់មកហើយថា ការប្រកួតបវរកញ្ញាប្រចាំប្រទេសកម្ពុជាឆ្នាំ២០២០បានបញ្ចប់ទៅ និងបានស្វែងរកបេក្ខភាពជាបវរកញ្ញាតំណាង ឲ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងការប្រកួតក្នុងកម្មវិធីកម្រិតពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកស្វែងយល់ និងដឹងពីបេក្ខភាពរូបណាខ្លះ ដែលជាតំណាងឲ្យកម្ពុជាទាំងអស់គ្នា:

-កញ្ញា រ៉េត សារីតា ម្ចាស់ជ័យលាភី និងជាម្ចាស់គ្រងមកុដ Miss Universe Cambodia 2020 និងតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតMiss Universe ដែលជាការប្រកួតកម្រិតអន្តរជាតិប្រជែងទៅលើផ្នែកសម្រស់ និងចំណេះដឹងប្រចាំចក្រវាល។គួរកត់សម្គាល់ផងដែរថា កញ្ញារ៉េត សារីតា មិនត្រឹមជាបេក្ខភាពដែលមានរូបសម្រស់ស្អាតបែបខ្មែរតែប៉ុណ្ណោះទេ តែថែមទាំងមានកម្រិតចំណេះដឹង ខាងភាសាបរទេសយ៉ាងស្ទាត់ជំនាញទៅលើការនិយាយភាសាអង់គ្លេស បារាំង និងថៃផងដែរ។

កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យFan Fan ក្នុងប្រទេសទាំងអស់គិតថា កញ្ញាឯកចក្រវាលតំណាងឲ្យកម្ពុជារូបនេះនិងអាចឈានចូលទៅក្នុងបេក្ខភាពចុងក្រោយនៃការប្រកួត Miss Universe ជាក់ជាមិនខាន។

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

-កញ្ញា ឈុន រក្សា   ម្ចាស់ជ័យលាភីលំដាប់រងទី១ ក្នុងការប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាល1st Runner up Miss Universe Cambodia 2020 និងចូលរួមជាតំណាងឲ្យកម្ពុជា ជាបេក្ខភាពចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Miss tourism international 2021។

កញ្ញា ឈុន រក្សា
កញ្ញា ឈុន រក្សា

-កញ្ញា ភុំ សោភ័ណ្ឌ ម្ចាស់គ្រងមកុដ (Miss World Cambodia 2020) និងតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Miss World 2021ដែលនិងត្រូវប្រារព្ធឡើងនាពេលឆាប់ៗនេះ។

កញ្ញា ភុំ សោភ័ណ្
កញ្ញា ភុំ សោភ័ណ្

-កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាលំដាប់រងទី១ នៃការប្រកួតបវរកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២០ (1st Runner up Miss World Cambodia 2020) នឹងត្រៀមខ្លួនក្នុងការតំណាង អោយព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Global International 2021 នាពេលខាងមុខនេះ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T