គិតទៅព្រហ្មលិខិតពិតជាដាច់មេត្តាមែន ប្រិយមិត្តបានឃើញគូស្នេហ៍ស្មោះស្ម័គ្រជាច្រើន គូមកហើយដែលជិតដល់ ថ្ងៃរៀបការទៅហើយ បែរជាគូស្នេហ៍បានបាត់បង់ជីវិតទៅវិញ។

រឿងរ៉ាវទាំងនោះមិនមែនមានតែ នៅប្រទេសកម្ពុជា និង ថៃ នោះទេ សូម្បីតែនៅប្រទេសចិនក៏មានផងដែរ។ តាមប្រភពព័ត៌មានបានអោយដឹងថា មានបុរសម្នាក់ឈ្មោះ Zhuang Huagui អាយុ ២៦ បានចាប់ចិត្តស្រឡាញ់នារីក្មេង ម្នាក់ដែលមានសម្រស់ស្រស់ស្អាតខ្លាំងណាស់។ មិនបានប៉ុន្មានពួកគេក៏សម្រេច ចិត្តរៀបគំរោងអាពាហ៍ពិពារហ៍ ៣ ខែក្រោយមក នៅសោះតែ ២ ថ្ងៃមុនថ្ងៃរៀបការតែប៉ុន្នោះ នារីម្នាក់នោះត្រូវបាន ចោរចំនួន​ ២ នាក់គាស់ផ្ទះចូលមក ប្លន់ហើយបានចាក់នាង ស្លាប់នៅនឹងកន្លែង។ ដោយលោកទទួលបានដំណឹងបែបនេះ លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំង តែដោយហេតុតែអំណាចចិត្តស្រឡាញ់ លោកបានរៀបចំពិធីបុណ្យសព នៅក្នុងថ្ងៃរៀបការតែម្តង ដោយអោយកូន ក្រមុំស្លៀកឈុតរៀបការ ហើយលោកបាន កុម្មង់អោយគេធ្វើមឈូសធ្វើពី កញ្ចក់យ៉ាងស្អាតទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ?

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]