មានរឿងអ្វីកើតឡើង ប្រសិនបើផែនដីរបស់យើងមានព្រះចន្ទចំនួនពីរ?

//s9.kh1.co/77/7735e72fa44d772cebfffc257d896ab2198b1eea.jpg
បច្ចេកវិទ្យា

 ០៣-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កម្លាំងទំនាញរួមគ្នានៃផែនដីនិងព្រះចន្ទដើម ក៏ជះឥទ្ធិពលកន្ត្រាក់ទៅកាន់ព្រះចន្ទទីពីរដែរ។

បរទេស៖ សាកស្រមៃថាព្រះចន្ទរបស់យើងមានបងប្អូនភ្លោះ ដែលបោះពួយចូលមកនិងស្ថិតនៅក្នុងទំនាញរបស់ផែនដីដែរ។ ខណៈពេលវាចូលមកក្នុងគន្លងគោចរដែរ ក្នុងចម្ងាយពាក់កណ្ដាលរវាងផែនដីនិងព្រះចន្ទដើមរបស់យើង ព្រះចន្ទទីពីរនេះនឹងជួយឲ្យរលកមហាសមុទ្រនៅលើផែនដីកាន់តែបោកបក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ព្រះចន្ទដំបូងរបស់យើងគឺជាអ្នកជួយបង្កើតជំនោរនៅលើសមុទ្រ។ ដូច្នេះបើមានព្រះចន្ទទីពីរទៀត វានឹងជួយបង្កើនឥទ្ធិពលកាន់តែខ្លាំង។ ជំនោរសមុទ្រនឹងកើនឡើងខ្ពស់ជាងមុន៦ដង ដោយអាចបំផ្លាញឆ្នេរសមុទ្រ និងជន់លិចទីក្រុងធំៗជាច្រើននៅលើពិភពលោក រួមមានញូវយ៉ក សិង្ហបុរី និងទីក្រុងឡុងដ៍ ឲ្យបាត់រូបរាង។

រូបតំណាង
រូបតំណាង

ប៉ុន្តែមិនមែនគ្រោះមហន្តរាយទាំងអស់សុទ្ធតែកើតមាននៅលើផែនដីនោះទេ។ កម្លាំងទំនាញរួមគ្នានៃផែនដីនិងព្រះចន្ទដើម ក៏ជះឥទ្ធិពលកន្ត្រាក់ទៅកាន់ព្រះចន្ទទីពីរដែរ។ កម្លាំងទំនាញទៅវិញទៅមករវាងអង្គទាំងអស់នេះ នឹងរឹបផ្ទៃរបស់ព្រះចន្ទទីពីរឲ្យមានកម្ដៅនិងបង្កើតបានជាសកម្មភាពកម្អែលភ្នំភ្លើង។ ជំនន់កម្អែលភ្លើងនៅលើផ្ទៃព្រះចន្ទទីពីរនេះប្រៀបដូចជាភ្នំភ្លើងរាប់ពាន់ ដែលគេធ្លាប់ឃើញមានសព្វថ្ងៃនៅលើព្រះចន្ទ Io របស់ព្រហស្បតិ៍អ៊ីចឹងដែរ។

រូបតំណាង
រូបតំណាង

គួរបញ្ជាក់ផងដែរ ឥឡូវនេះព្រះចន្ទដើមរបស់យើងកំពុងឃ្លាតឆ្ងាយពីផែនដីបន្តិចម្ដងៗ នៅចម្ងាយ៣.៨សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ដែលប្រៀបដូចជាល្បឿនដុះលូតលាស់នៃក្រចកដៃរបស់យើងដែរ។ ក្នុងពេលជាមួយគ្នានេះ វាបានទាញល្បឿនរង្វិលខ្ញាល់នៅលើផែនដី ឲ្យកាន់តែយឺតជាងមុន។ ហេតុនេះ វានឹងធ្វើឲ្យរយៈពេលមួយថ្ងៃនៅលើផែនដី បង្កើនវេលាចំនួន១វិនាទីថែមទៀតរៀងរាល់៤០,០០០ឆ្នាំម្ដង។ បើមានព្រះចន្ទទីពីរទៀត នោះដំណើរហេតុបែបនេះនឹងនាំឲ្យពេលវេលានៅលើផែនដីកើនឡើងកាន់តែឆាប់។ រាប់លានឆ្នាំទៀត មួយថ្ងៃនៅលើផែនដីនឹងមានរយៈពេលយូរជាងមុន១៦ភាគរយ ដែលអាចមានពេល២៨ម៉ោងក្នុងមួយថ្ងៃ។

ព្រះចន្ទទីពីរក៏នឹងរសាត់ទៅតាមព្រះចន្ទដើម ហើយពួកវានឹងបុកគ្នា ដែលបង្កើតជាកម្ទេចកម្ទីដូចជាបាល់ភ្លើងហោះសំដៅមកកាន់ផែនដីវិញ បង្កើតជារណ្ដៅធំៗផងដែរ។ ប៉ុន្តែប្រសិនបើកម្ទេចកម្ទីទាំងនេះមិនបានបុកផែនដីទេ ហើយត្រូវទាញយកដោយកម្លាំងទំនាញរបស់ផែនដីវិញនោះ ពួកវានឹងក្លាយជាកងរង្វង់របស់ផែនដីវិញនៅជុំវិញតំបន់ខ្សែអេក្វាទ័រ ប្រៀបដូចជាភពសៅរ៍ដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T